រុស្ស៊ី និងអាមេរិក កំពុងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ ដែលអាចកើតមានលើគម្រោងឧស្ម័ន LNG

ម៉ូស្គូ ៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាអំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ លើឧស្ម័នធម្មជាតិរាវ (LNG) មិនត្រឹមតែនៅក្នុងតំបន់ អាកទិករបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិកផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយកម្មករឧស្សាហកម្មនុយក្លេអ៊ែរ និងអ្នកវិទ្យាសាស្ត្រនៅទីក្រុង Sarov តំបន់ Nizhny Novgorod លោក ពូទីន បានកត់សម្គាល់ថា ក្រុមហ៊ុនរុស្ស៊ីជាច្រើន រួមទាំងក្រុមហ៊ុនផលិត LNG ធំៗគឺ Novatek កំពុងសហការជាមួយដៃគូមកពីអឺរ៉ុប និងអាស៊ីរួចហើយ។
ការលេីកឡេីងរបស់លោក ពូទីន ដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន TASS បានឲ្យដឹងថា “យើងក៏កំពុងពិភាក្សាជាមួយដៃគូ អាមេរិកអំពីលទ្ធភាព នៃការធ្វើការរួមគ្នានៅក្នុងតំបន់នេះ ហើយមិនត្រឹមតែនៅក្នុងតំបន់អាក់ទិករបស់យើងប៉ុណ្ណោះទេ ថែមទាំងនៅអាឡាស្កាផងដែរ”។
លោក ពូទីន បានកត់សម្គាល់ថាប្រទេសរុស្ស៊ី មានបច្ចេកវិទ្យា LNG តែមួយគត់ដែលបានទាក់ទាញចំណាប់ អារម្មណ៍ពីដៃគូរបស់ខ្លួនរួមទាំងអ្នក ដែលមកពីសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
