ព័ត៌មានអន្តរជាតិ

​ លោក ហ្សេឡិនស្គី​ និងប្រធានអង្គការណាតូ ជួបប្រជុំគ្នាស្តីពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន

RT News

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី បានឲ្យដឹងថា លោកបានពិភាក្សាអំពីការធានាសន្តិសុខ​  សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte ក្នុងទីក្រុងគៀវ។

បន្ទាប់ពីកិច្ចពិភាក្សា លោក ហ្សេឡនស្គី បានឲ្យដឹងថា អ៊ុយក្រែន​មានគោលបំណងធានា “មាត្រា៥” ដែលស្រដៀងនឹងមាត្រា៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង។

លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ នៅលើគេហទំព័រផ្លូវការរបស់លោកថា “លទ្ធផលដែលយើងត្រូវតែសម្រេចបាន៖ ស្ថាបត្យកម្មច្បាស់លាស់ នៃប្រទេសណា​ ដែលជួយយើងនៅលើដី ដែលទទួលខុសត្រូវចំពោះសុវត្ថិភាពនៃមេឃរបស់យើង ដែលធានាសុវត្ថិភាពនៅដែនសមុទ្រ និងគាំទ្រអ៊ុយក្រែន” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា ការធានាគួរតែរួមបញ្ចូលផងដែរនូវការផ្តល់ហិរញ្ញប្បទានដល់យោធាអ៊ុយក្រែនពីប្រទេសជាដៃគូ។  យោងតាមលោក ហ្សេឡនស្គី ការចរចារវាងអ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក​ លើខ្លឹមសារជាក់លាក់នៃការធានាសន្តិសុខកំពុងដំណើរការ។

លោក​ ហ្សេឡិនស្គី និងលោក​ Rutte ក៏បានពិភាក្សាអំពីការប្រគល់សព្វាវុធទៅឱ្យអ៊ុយក្រែនសម្របសម្រួលក្រោមបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព ដែលស្នើឡើងដោយណាតូ និងសហរដ្ឋអាមេរិក ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងគោលបំណងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top