ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់ និង​មហាអំណាច​អឺរ៉ុប​ នឹង​បន្ត​កិច្ចចរចា ​នុយក្លេអ៊ែរ​ឡើងវិញ ​មុន​ពេល​កំណត់​នៃទណ្ឌកម្ម

RT News

តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា មហាអំណាចអ៊ីរ៉ង់ និងអឺរ៉ុប​ នឹង បន្តកិច្ចពិភាក្សា​ ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម របស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ប៉ុន្មានថ្ងៃមុនថ្ងៃកំណត់​ ដែលកំណត់ដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីជំរុញយន្តការ ដាក់ទណ្ឌកម្ម ។

ក្រសួងបានឲ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើងតាមទូរស័ព្ទរួមគ្នាកាលពីថ្ងៃសុក្ររវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និង អង់គ្លេស – Jean-Noel Barrot, Johann Wadephul និង David Lammy និងប្រធានគោលនយោបាយការ បរទេសសហភាពអឺរ៉ុបលោកស្រី​ Kaja Kallas ។ កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស។

ឃ្លា “snapback” ដែលជាផ្នែកមួយ នៃផែនការសកម្មភាពទូលំទូលាយរួមឆ្នាំ២០១៥​ ឬហៅកាត់ថា (JCPOA) អនុញ្ញាតឱ្យមហាអំណាច ពិភពលោកដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ ប្រសិនបើអ៊ីរ៉ង់​ មិនគោរពតាមកិច្ចព្រមព្រៀងនោះ។

ផ្ទាំងពាណិជ្ជកម្ម

លោក Araghchi បានលេីកឡេីងថា រដ្ឋអឺរ៉ុបទាំងបីខ្វះសិទ្ធិអំណាចក្នុងការស្ដារយន្តការនេះ ហើយបានព្រមានអំពីផលវិបាក ប្រសិនបើទណ្ឌកម្មត្រូវបានស្តារឡើងវិញ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Barrot បានបញ្ជាក់ពីកិច្ចពិភាក្សានេះ នៅក្នុងសារបង្ហោះ X ដោយថា លោកបាននិយាយជាមួយសមភាគីអាល្លឺម៉ង់ និងអង់គ្លេស ព្រមទាំងលោកស្រី​ Kallas របស់អឺរ៉ុប​ និងលោក Araghchi របស់អ៊ីរ៉ង់ អំពីកម្មវិធីនុយក្លេអ៊ែរ និង “ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងរៀបចំអនុវត្តឡើងវិញ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top