ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើងថ្លៃ បន្ទាប់ពីអ៊ុយក្រែន វាយប្រហារ ទៅលើទីតាំងថាមពល និងរោងចក្រចម្រាញ់ប្រេង របស់រុស្ស៊ី

xinhua

បរទេស៖ តម្លៃប្រេងបានកើនឡើងខ្ពស់ នៅថ្ងៃចន្ទ បន្ទាប់ពីអ៊ុយក្រែនបង្កើនការវាយប្រហារលើប្រទេសរុស្ស៊ី ដោយក្តីបារម្ភពីការផ្គត់ផ្គង់ប្រេង របស់រុស្ស៊ីអាចត្រូវបានរំខាន ខណៈដែលការរំពឹងទុក នៃការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក បានជំរុញទស្សនវិស័យ សម្រាប់កំណើនពិភពលោក និងតម្រូវការប្រេងឥន្ធនៈ ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អនាគតប្រេងឆៅ Brent បានកើនឡើង ៦ សេន ឬ ០,០៩ភាគរយ ដល់ ៦៧,៧៨ដុល្លារ ហើយអនាគតប្រេងឆៅ West Texas Intermediate (WTI) បានកើនឡើង ៩ សេន ឬ ០,១៤ភាគរយ ដល់ ៦៣,៧៥ ដុល្លារ។

ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា អ៊ុយក្រែន បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ដែលបានបង្ខំឱ្យធ្លាក់ចុះយ៉ាងខ្លាំង នូវសមត្ថភាពរបស់រ៉េអាក់ទ័រនៅរោងចក្រ ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់រុស្ស៊ី និងបានបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឯស្ថានីយនាំចេញឥន្ធនៈ Ust-Luga ។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមពីលើនេះ ភ្លើងឆេះនៅរោងចក្រ ចម្រាញ់ប្រេង Novoshakhtinsk របស់រុស្ស៊ី ដែលបង្កឡើងដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំពុងបន្តឆាបឆេះចូលដល់ថ្ងៃទីបួនកាលពីថ្ងៃអាទិត្យ ។ នេះបើតាមអភិបាលស្តីទីក្នុងតំបន់បាននិយាយ។

រោងចក្រចម្រាញ់ប្រេងនេះលក់ឥន្ធនៈជាចម្បងសម្រាប់ការនាំចេញ និងមានសមត្ថភាពផលិតប្រេងប្រចាំឆ្នាំ ៥ លានតោន ឬប្រហែល ១០០.០០០ បារ៉ែលក្នុងមួយថ្ងៃ។

លោក Tony Sycamore អ្នកវិភាគទីផ្សារ IG បាននិយាយថា “ដោយសារភាពជោគជ័យ ដែលអ៊ុយក្រែនកំពុងមានជាមួយនឹងការ កំណត់គោលដៅរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី … ហានិភ័យសម្រាប់ប្រេងឆៅកំពុងផ្លាស់ប្តូរទៅកំពូល” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top