ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អនុម័តលក់មីស៊ីល Cruise missile ទៅឲ្យប្រទេស អ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តី មន្ត្រីអាមេរិកពីរនាក់ដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក បានយល់ព្រមលក់មីស៊ីល ប្រភេទcruise missle ដែលមានឈ្មោះថា ERAM បាញ់តាមអាកាសចំនួន៣,៣៥០ គ្រាប់ទៅឱ្យ អ៊ុយក្រែន។

គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាពបាញ់ បានចម្ងាយរហូតដល់២៨០ម៉ាយ ត្រូវបានគេរាយការណ៍ថា នឹងមកដល់អ៊ុយក្រែន ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខនេះហើយ ក្រុមមន្ត្រីអាមេរិកជាច្រើនបានប្រាប់ WSJ ថាអ៊ុយក្រែននឹងត្រូវស្វែងរកការយល់ព្រមពីមន្ទីរបញ្ចកោណ ជាមុនសិននៅពេលប្រើប្រាស់ ។

កន្លងមកប្រធានាធិបតីអាមេរិកលោក Donald Trump តែងតែបានរិះគន់រដ្ឋបាល មុនរបស់លោក Joe Biden សម្រាប់ជំនួយដោយគ្មានលក្ខខណ្ឌ របស់ខ្លួនដល់ទីក្រុងទីក្រុងគៀវ លោកបាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ុយក្រែន គ្មានឱកាសយកឈ្នះនោះទេ លុះត្រាតែវាមានសមត្ថភាពវាយប្រហារ គោលដៅនៅក្នុងប្រទេសរុស្ស៊ី ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាកងទ័ព​អ៊ុយក្រែន ​បាន​បាត់បង់​ដី​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​កង​កម្លាំង​រុស្ស៊ី ​ក្នុង​អំឡុង​ឆ្នាំ​២០២៥ ហើយ​បាន​តស៊ូ​ក្នុង​ការ​បំពេញ​ជួរ​របស់​ខ្លួននិងកំពុងប្រឈមមុខទៅនឹង ការបង្ខំឲ្យចូលរួមទទួលយកកុងត្រាសន្តិភាពជាថ្នូរ នឹងការដោះដូរដីទាំងនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top