ព័ត៌មានអន្តរជាតិ

លោក Putin នឹងត្រូវបំពេញ ទស្សនកិច្ច៤ថ្ងៃ នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយ

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinនឹងចាប់ផ្តើមដំណើរ ទស្សនកិច្ចរយៈពេលបួនថ្ងៃ ទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ។

លោកPutin ត្រូវបានគេរាយការណ៍ថា នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងអំឡុងពេលដំណើរកម្សាន្ត ដែលនឹងរួមបញ្ចូល កិច្ចពិភាក្សាទ្រង់ទ្រាយធំ រវាងគណៈប្រតិភូទូលំទូលាយ។

បើយោងតាម ​​Vesti 1 ដោយដកស្រង់សម្តីអ្នកឆ្លើយឆ្លងព័ត៌មានវិមានក្រឹមឡាំង Pavel Zarubin បានឲ្យដឹងដែរថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​បរទេស​ដ៏​វែង​បំផុត ​របស់​មេដឹកនាំ​រុស្ស៊ី​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៤។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីប្រភពដដែល មិនបានបញ្ជាក់កាលបរិច្ឆេទពិតប្រាកដ នៃដំណើរទស្សនកិច្ចនេះទេ ប៉ុន្តែកិច្ចប្រជុំកំពូល SCO រយៈពេលពីរថ្ងៃ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហាខាងមុខនេះហើយ ។

លើសពីនេះ ទីក្រុងប៉េកាំង នឹងរៀបចំព្រឹត្តិការណ៍រំលឹកដ៏សំខាន់នៅថ្ងៃទី៣ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការចុះចាញ់របស់ជប៉ុន ក្នុងសង្គ្រាមលោក លើកទីពីរផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top