ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូអះអាងថា លោក Zelensky មិនអាចចុះកិច្ចព្រមព្រៀង សន្តិភាពបានទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីបើកចំហរ ក្នុងការពិភាក្សាជាមួយមេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky ដោយបានចាត់ទុកថាគាត់ជា ប្រមុខមេដឹកនាំ នៅក្នុងទីក្រុងគៀវផ្លូវការ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយអាចត្រូវ បានចុះហត្ថលេខាដោយអ្នកតំណាងស្របច្បាប់ របស់អ៊ុយក្រែនតែប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ជាមួយទូរទស្សន៍ NBC ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Lavrov មិនបានច្រានចោលការចរចា ដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinនិងលោក Zelenskyនោះទេ ដែលថាកិច្ចប្រជុំនេះពិតជានឹងសម្រេចចិត្តអ្វីមួយ។

ទោះជាយ៉ាងនេះក្តី មូលដ្ឋានចាំបាច់សម្រាប់កិច្ចពិភាក្សាបែបនេះ រដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់ថា មិនទាន់ត្រូវបានធ្វើនៅឡើយ។

លោក Lavrov បានទទួលស្គាល់ថា លោក Zelensky គឺជា ប្រមុខដឹកនាំរបបជាក់ស្តែង ប៉ុន្តែបាននិយាយថា បញ្ហាថា តើអ្នកណានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើភាគីអ៊ុយក្រែន គឺជារឿងផ្លសេងនិងចាំបាច់បំផុតដូច្នេះយើង ​នឹង​ត្រូវ​ការ​ការ​យល់​ដឹង​ច្បាស់​លាស់​ពី​អ្នក​រាល់​គ្នា​ថា​អ្នក​ដែល​ចុះ​ហត្ថលេខា​គឺ​ត្រូវតែស្រប​ច្បាប់ ។

គួរឲ្យដឹងដែរថាអាណត្តិប្រធានាធិបតី របស់មេដឹកនាំអ៊ុយក្រែនបានបញ្ចប់ជាងមួយឆ្នាំមុន ហើយគាត់បានបដិសេធមិនរៀបចំការបោះឆ្នោតថ្មី ដោយលើកឡើងពីច្បាប់អាជ្ញាសឹកហើយ ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានប្រកាសថា គាត់ គឺជាមេដឹកនាំខុសច្បាប់រួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top