ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារតាមអាកាស ចូលក្នុងបវិវេណវិមានប្រធានាធិបតីនៅក្នុងប្រទេសយេម៉ែន

បរទេស៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសយេម៉ែន ដោយវាយលុកបរិវេណយោធាដែលមានវិមានប្រធានាធិបតី ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់ Houthi ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើ X ថា ខ្លួនបានវាយប្រហារគោលដៅជាច្រើននៅក្នុងរដ្ឋធានី Sanaa កាលពីថ្ងៃអាទិត្យ រួមទាំង “ទីតាំងយោធាដែលវិមានប្រធានាធិបតីស្ថិតនៅ រោងចក្រថាមពល Adar និង Hizaz និងទីតាំងសម្រាប់ស្តុកឥន្ធនៈ”។

ចំណែកទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរសុខាភិបាល Houthi ថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៨៦ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ។ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់គ្រប់គ្រងភាគច្រើននៃភាគខាងលិចយេម៉ែន រួមទាំងរដ្ឋធានីផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើមជិតពីរឆ្នាំមុនមក ក្រុមឧទ្ទាម Houthis បានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកទៅកាន់អ៊ីស្រាអែល និងបានវាយប្រហារលើនាវានៅសមុទ្រក្រហម ដោយអះអាងថា ជាសកម្មភាពគាំទ្រប៉ាឡេស្ទីន៕

ប្រែសម្រួលៈ ណៃ តុលា

To Top