ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទប្រកាន់លោកខាងលិច និងលោក ហ្សេឡិនស្គី ថាបានរារាំងដល់ការចរចាសន្តិភាពអ៊ុយក្រែន

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិច និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ពីបទរារាំងកិច្ចចរចាសន្តិភាពលើអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

ថ្លែងទៅកាន់ទូរទស្សន៍ Russia-1 លោក Lavrov បានឲ្យដឹងថា ប្រទេសលោកខាងលិច «គ្រាន់តែស្វែងរកលេស ដើម្បីទប់ស្កាត់ការចរចា»។  លោក​បាន​បន្ថែម​ថា លោក ហ្សេឡិនស្គី កំពុង​តែ​មាន​ចរិត​រឹងរូស ហើយ​ទាមទារ​ឲ្យ​មាន​ជំនួប​ជា​បន្ទាន់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

ផ្ទាំងពាណិជ្ជកម្ម

លោក Lavrov បានលើកឡើងថា បណ្តាប្រទេសនៅអឺរ៉ុប កំពុងព្យាយាមបំផ្លាញវឌ្ឍនភាព ដែលធ្វើឡើងដោយលោក ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបជាមួយលោក ពូទីន នៅរដ្ឋអាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា សម្រាប់កិច្ចពិភាក្សា ទោះបីជាមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចក៏ដោយ។  ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បានជួបជាមួយលោក ហ្សេឡិនស្គី និងមេដឹកនាំអឺរ៉ុបផ្សេងទៀតនៅទីក្រុងវ៉ាស៊ីនតោនផងដែរ៕

To Top