ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកការវាយប្រហារដោយ យន្តហោះ​ដ្រូនរាប់រយគ្រឿង លើរោងចក្រ​នុយក្លេអ៊ែរ​របស់រុស្ស៊ី

ABC News

ម៉ូស្គូ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បានបង្កឱ្យមានការឆាបឆេះរោងចក្រនុយក្លេអ៊ែររុស្ស៊ី និងកន្លែងថាមពលផ្សេងៗទៀត។

ទីស្នាក់ការកណ្តាលប្រតិបត្តិការក្នុងតំបន់បានឲ្យដឹងថា កំទេចកំទីពីយន្តហោះដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារម៉ាស៊ីនបំប្លែងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឱ្យឆេះ និងខូចខាត។

វាមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ដោយបន្ថែមថា អគ្គិភ័យត្រូវបានពន្លត់ ហើយកម្រិតវិទ្យុសកម្មនៅរោងចក្រ និងតំបន់ជុំវិញនៅតែមិនផ្លាស់ប្តូរឡើយ។

អភិបាលតំបន់លោក Alexander Drozdenko បានឲ្យដឹងថា នៅក្នុងតំបន់ Leningrad កំទេចកំទីពីយន្តហោះដ្រូនមួយទៀតបានឆាបឆេះស្ថានីយរបស់ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរុស្ស៊ី Novatek ក្នុងកំពង់ផែ Ust-Luga ។

ផ្ទាំងពាណិជ្ជកម្ម

លោក​បន្ត​ថា ក្រោយ​មក​ភ្លើង​ត្រូវ​បាន​រលត់​ទៅ​វិញ ហើយ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការពារជាតិបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់ប្រព័ន្ធរ៉ុក្កែត HIMARS ចំនួនបីជុំ និងយន្តហោះដ្រូនចំនួន ១៧២ គ្រឿងក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top