ប្រទេសស៊ុយអែត យល់ព្រមលក់យន្តហោះចម្បាំង Saab Gripen ចំនួន៤គ្រឿង ទៅឱ្យប្រទេសថៃ ក្នុងតម្លៃ ៥៥៦លានដុល្លារ

បរទេស៖ ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន ៤ គ្រឿង ដែលផលិតដោយក្រុមហ៊ុន Saab (SAABb.ST) ដែលជាការបើកផ្ទាំងថ្មី ទៅប្រទេសថៃ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គនាយកដ្ឋាន រដ្ឋបាលសម្ភារៈការពារជាតិ ស៊ុយអែត (FMV) លោក Mikael Granholm បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ជាការ “ពង្រឹងឱកាសអភិវឌ្ឍន៍ រយៈពេលវែង សម្រាប់យន្តហោះចម្បាំងស៊ុយអែត” ។
ក្រុមហ៊ុន Saab បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា តម្លៃនៃការបញ្ជាទិញ ដែលរួមមានយន្តហោះ Gripen E បីគ្រឿង និង Gripen F មួយគ្រឿង ព្រមទាំងឧបករណ៍ ជំនួយ និងការហ្វឹកហ្វឺន មានតម្លៃប្រហែល ៥៥៦ លានដុល្លារ ហើយការចែកចាយ នឹងធ្វើឡើងនៅឆ្នាំ ២០២៥-២០៣០៕
