លោក Trump អះអាងថា អាមេរិក លែងចំណាយលុយលើ អ៊ុយក្រែនទៀតហើយ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកលែងផ្តល់មូលនិធិដោយផ្ទាល់ដល់ អ៊ុយក្រែនទៀតហើយ ហើយជំនួសមកវិញ គឺអ៊ុយក្រែន នឹងទទួលបានប្រាក់ចំណេញ ពីការលក់អាវុធទៅឱ្យដៃគូអង្គការណាតូអឺរ៉ុបរបស់ខ្លួន ដែលជាអ្នកផ្គត់ផ្គង់អាវុធ ទាំងនោះដល់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានអះអាងថាទីក្រុងវ៉ាស៊ីនតោន មានកិច្ចព្រមព្រៀង យ៉ាងធំ នៅក្រោមរដ្ឋបាល របស់សហរដ្ឋអាមេរិក ពីមុនដែលគាត់បាននិយាយថាបានសន្យាផ្តល់ប្រាក់ ៣៥០ ពាន់លានដុល្លារទៅអ៊ុយក្រែន ។ លោកបានកត់សម្គាល់ថា៖ «ខ្ញុំមិនបន្ទោសអ៊ុយក្រែនទេ បើពួកគេមកសុំប្រាក់មួយរយពាន់លានដុល្លារ ហើយពួកគេទទួលបានវា»។
លោក Donald Trump ក៏បានហៅលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី របស់ប្រទេស អ៊ុយក្រែនថា “អ្នកលក់ដ៏អស្ចារ្យបំផុត ដែលលោកគិតថាខ្ញុំធ្លាប់ជួប” ។
លោក Trump បានពន្យល់ថា “យើងមិនបង់ប្រាក់ឱ្យអ៊ុយក្រែនទៀតទេ ។ តើអ្នកដឹងទេ? តាមពិតទៅ វាផ្ទុយពីនេះ។ ពួកគេស្នើសុំតាមរយៈណាតូ។ យើងដោះស្រាយជាមួយណាតូ ។ យើងមិនដោះស្រាយជាមួយអ៊ុយក្រែនទេ” ។ បើអង្គការណាតូ បង់លុយឱ្យយើងពេញលេញ ហើយធ្វើអ្វីដែលពួកគេចង់បាន៕
ប្រែសម្រួលៈ ណៃ តុលា
