ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ត្រៀមខ្លួនសម្រាប់កិច្ច ព្រមព្រៀងបទឈប់បាញ់ ប៉ុន្ដែចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីការបដិសេធរាល់ ដំណោះស្រាយ

xinhua

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសមួយផ្នែកជាមួយអ៊ីស្រាអែល ហើយបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់ដ៏ទូលំទូលាយមួយ ប៉ុន្តែនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលដំណោះស្រាយទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បានឲ្យដឹងថា ការយល់ព្រមរបស់លោក ណេតាន់យ៉ាហ៊ូ លើ “ផែនការកាន់កាប់តំបន់ហ្គាហ្សា” បន្ទាប់ពីចលនានេះបានយល់ព្រម ចំពោះសំណើរបស់អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា កាលពីសប្តាហ៍មុន បង្ហាញពី “ការទទូចរបស់លោក លើការរារាំងកិច្ចព្រមព្រៀង” ។

ក្រុមហាម៉ាស់ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ឈប់បាញ់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលទាំងអស់ ហើយទទួលខុសត្រូវទាំងស្រុង ចំពោះជោគវាសនារបស់ពួកគេ។

ផ្ទាំងពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឆងថា លោកបានណែនាំក្រុមមន្ត្រីឱ្យចាប់ផ្តើម “ការចរចាជាបន្ទាន់” សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា និងការបញ្ចប់សង្រ្គាម ខណៈពេលដែលលោកក៏បានប្តេជ្ញាអនុម័តផែនការយោធា ដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា ផងដែរ។

លោក ណេតាន់យ៉ាហ៊ូ មិន​បាន​ឲ្យដឹងនោះទេថា​ តើ​ការ​ចរចា​នឹង​ចាប់​ផ្តើម​ដោយ​របៀប​ណា ឬ​នៅ​ទីណា​នោះ​ទេ។  គេហទំព័រ​ព័ត៌មាន Ynet របស់​អ៊ីស្រាអែល ដែល​បាន​ដក​ស្រង់​សម្តី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ បាន​រាយការណ៍​ថា គ្មាន​គណៈប្រតិភូ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុងដូហា ឬទីក្រុងគ៊ែរ ក្នុង​ដំណាក់​កាល​នេះ​ទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top