លោក Zelensky អះអាងថាអ៊ុយក្រែន គឺមានការរួបរួមគ្នាយ៉ាងល្អ ជាមួយនឹងអឺរ៉ុប និងអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky មេដឹកនាំអ៊ុយក្រែន បានអះអាងថា ប្រទេសរបស់លោកអាចចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃការឯកភាពគ្នា របស់លោកខាងលិច ។
ការអត្ថាធិប្បាយ របស់លោកធ្វើឡើង ចំពេលដែលទំនាក់ទំនង ដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុសែល ជុំវិញបញ្ហាការចំណាយលើវិស័យការពារជាតិ និងជំនួយយោធាបន្ថែមទៀត ដល់ទីក្រុងគៀវ។
នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថា ៖អ៊ុយក្រែនគឺជាការប្រមូលផ្តុំ និងបង្រួបបង្រួមមេដឹកនាំពិភពលោក ។ លោកបានអះអាងបន្ថែមថា ក្រុងគៀវបាន ស្ដារការរួបរួមរបស់អឺរ៉ុប និងអាមេរិកឡើងវិញ ហើយឥឡូវនេះជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងដៃគូអង្គការណាតូអឺរ៉ុប របស់ខ្លួនទើបតែបានធ្លាក់ចុះចាប់តាំង ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump ចូលកាន់តំណែងកាលពីខែមករា។
លោកបានទាមទារឲ្យប្រទេសទាំងនេះ មានតួនាទីធំជាងមុន ក្នុងសន្តិសុខផ្ទាល់ខ្លួន និងចំណាយលើជំនួយយោធាអាមេរិកបន្ថែមទៀតសម្រាប់ក្រុងគៀវ ។ គាត់ក៏បានដាក់ពន្ធ១៥ភាគរយ ទៅលើការនាំចូលភាគច្រើនពីអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
