ព័ត៌មានអន្តរជាតិ

លោកស៊ីជីនភីង និងភរិយា ជួបសវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នាព្រឹកថ្ងៃទី២៦ ខែសីហា លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកស្រីPeng Liyuanជាភរិយាបានជួបសវនាការយ៉ាងស្និទ្ធស្នាល ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅទីស្តីការរដ្ឋZhong nan haiនៃទីក្រុងប៉េកាំង ។

លោកស៊ីជីនភីង បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ចំពោះព្រះរាជដំណើរយាងមកប្រទេសចិនជាថ្មីម្តងទៀត របស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីកម្ពុជា ហើយក៏សូមស្វាគមន៍ ព្រះមហាក្សត្រកម្ពុជា យាងចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ លោកបញ្ជាក់ទៀតថា ប្រទេសចិននិងកម្ពុជា គួរតែឈរនៅជាមួយគ្នា ឱ្យកាន់តែរឹងមាំ បន្តចំណងមិត្តភាព ជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងពន្លឿនការកសាង សហគមន៍ចិន-កម្ពុជាគ្រប់ រដូវកាលក្នុងយុគសម័យថ្មី ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះរាជបន្ទូលថា ប្រជាជនចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពពិភពលោក ដែលគួរជាទីចាំជារៀងរហូត។ កម្ពុជា តែងតែចាត់ទុកទំនាក់ទំនង រវាងកម្ពុជានិងចិន ក្នុងថានៈយុទ្ធសាស្ត្រ ហើយមានឆន្ទៈ បន្តផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន និងរួមគ្នាកសាងសហគមន៍ជោគវាសនារូមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ៕

To Top