ព័ត៌មានអន្តរជាតិ

ការផលិតរថយន្ត របស់ប្រទេសថៃ​ ធ្លាក់ចុះ ១១.៣៩ ភាគរយ នៅក្នុងខែកក្កដា

បាងកក៖ ទិន្នន័យពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញកាលពីថ្ងៃចន្ទថា ផលិតកម្មរថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលបីខែ​ នៅក្នុងខែកក្កដា ដោយសារភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលបានរារាំងការនាំចេញ។

ក្រុមហ៊ុនផលិតរថយន្តថៃបានផលិតរថយន្តចំនួន ១១០,៦១៦គ្រឿងកាលពីខែមុន ធ្លាក់ចុះ ១១,៣៩ភាគរយធៀបនឹងឆ្នាំមុន ហើយផ្ទុយពីការកើនឡើង ១១,៩៨ភាគរយនៅក្នុងខែមិថុនា នេះបើយោងតាម ​​FTI ។

លោក Surapong Paisitpattanapong អ្នក​នាំពាក្យ FTI Automotive Industry Club បាន​ឧ្យដឹងថា ការ​ធ្លាក់​ចុះ​នេះ​គួរ​ឱ្យ​កត់​សម្គាល់​  ចំពោះ​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ប្រើ​សាំង​  ដែល​បាន​ធ្លាក់​ចុះ ៣១,៨ ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​មួយ​ផ្នែក​មក​ពី​ការ​បញ្ឈប់​ម៉ូដែល​នាំ​ចេញ​មួយ​ចំនួន។

ផ្ទាំងពាណិជ្ជកម្ម

លោក Surapong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទោះជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីសុទ្ធ (EVs) បានឃើញការកើនឡើងច្រើនជាង ៥ដង ខណៈដែលក្រុមហ៊ុនផលិតរថយន្តបានបង្កើនការផលិតរបស់ពួកគេដោយសារតែការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។

លោក​ Surapong បានបន្ដថាសម្រាប់រយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥ការផលិតរថយន្តបានធ្លាក់ចុះ ៥,៧៣ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ៨៣៥,៣៣១ គ្រឿង បើទោះបីជាមានការពង្រីកយ៉ាងខ្លាំង​ សម្រាប់ទាំងអាគុយ និងរថយន្ត plug-in hybrid EVs ក៏ដោយ៕
ប្រែសម្រួល​ឈូក​ បូរ៉ា

To Top