ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី អះអាងថា ពលរដ្ឋបារាំងចង់ឲ្យ លោក Macron លាលែងចេញពីតំណែង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Salvini បានអះអាងថា ប្រជាជនបារាំងប្រហែល៨០ភាគរយ មិនអាចបន្តមើល ប្រធានាធិបតីលោក Emmanuel Macron បន្តតំណែងទៀតទេ។

លោក Salvini អះអាង​ថា វោហាសាស្ត្រ​ដូច​សង្គ្រាម​របស់ Macron រួម​ទាំង​ការ​និយាយ​អំពី​ ការ​បញ្ជូន​ទាហាន​ទៅ​ឲ្យប្រទេសអ៊ុយក្រែន គឺ​មាន​គោល​បំណង ​តែ​ក្នុង​ការ​បង្កើន​ប្រជាប្រិយភាព ​ដែល​កំពុង​ធ្លាក់​ចុះ​នៅក្នុងប្រទេសខ្លួនឯង​ប៉ុណ្ណោះ​។

ឧបនាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ភ្លាមៗ បន្ទាប់ពីទីក្រុងប៉ារីសបានកោះហៅ ឯកអគ្គរដ្ឋទូតអ៊ីតាលី Emanuela D’Alessandro ជុំវិញសេចក្តីថ្លែងការណ៍ ពីមុនរបស់គាត់ទាក់ទងនឹង Macron ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ លោក Salvini បាន​និយាយ​ចំអក​ឲ្យ​ប្រធានាធិបតី​បារាំង​កាន់​អាវុធ ហើយ​ទៅ​ប្រយុទ្ធ​ដើម្បី​អ៊ុយក្រែន​តែ​ម្នាក់​ឯងទៅពីព្រោះថាពេលនេះគ្មាន​ជនជាតិ​បារាំង​សូម្បី​តែ ម្នាក់ណា នឹង​ដើរតាម​គាត់ទៀតនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

ការប៉ះទង្គិចគ្នាផ្នែកការទូត ទំនងជាបានធ្វើ ឱ្យលោក Salvini មានភាពស្រពិចស្រពិល ខណៈដែលគាត់បាន និយាយឡើងវិញពីជំហរ របស់គាត់ក្នុងអំឡុង ពេលព្រឹត្តិការណ៍សាធារណៈ សម្រាប់គណបក្សស្តាំនិយម Lega របស់គាត់នៅ Trentino កាលពីថ្ងៃសៅរ៍ដោយភ្ជាប់ ការអត្ថាធិប្បាយរបស់ Macron ទៅនឹងការវាយតម្លៃរបស់គាត់ផង។

គួរឲ្យដឹងដែរថានៅក្នុងការប៉ុនប៉ង ដើម្បីបង្កើនការយល់ ព្រមរបស់គាត់ លោក Macron ពេលខ្លះបានវាយប្រហារ ដោយរិះគន់ទៅលើលោកប្រធានាធិបតីអាមេរិក Donald Trump ថ្ងៃខ្លះទៅលប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្ងៃខ្លះទៅលើនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Netanyahu និងក៏ដូចជារដ្ឋាភិបាល អ៊ីតាលីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top