ព័ត៌មានអន្តរជាតិ

ក្រុមបះបោរ នៅភាគខាងត្បូងថៃ បង្កៃគ្រាប់បែកបំផ្ទុះ ដាច់ជើងកម្មករម្នាក់ និងម្នាក់ទៀតរបួស

បរទេស: ប៉ូលិស​ថៃ បញ្ជាក់​ថា កម្មករ​ពីរ​នាក់​បាន​រង​ របួស​ក្នុង​ការ​វាយ​ប្រហារ​ ដោយ​គ្រាប់​បែក​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ ខណៈ​អន្ទាក់​បះបោរ​ បាន​ផ្ទុះ​នៅ​ក្នុង​អណ្តូង​រ៉ែ​មួយ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​បាក់​ជើង។

យោងតាម The Nation ចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែសីហា បានឲ្យដឹងថា ប៉ូលិសបាននិយាយថា អ្នកបើកបរគ្រឿងចក្រ ម្នាក់ បានបាត់បង់ជើង របស់គាត់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ដែលដាក់ដោយក្រុមបះ បោរនៅឯអណ្តូងរ៉ែក្នុងខេត្ត ណារ៉ាធីវ៉ាត់ កាលពីថ្ងៃអង្គារ ហើយកម្មករម្នាក់ទៀត បានរងរបួសផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជនរងគ្រោះម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថាជា Subree Taye ដែលបានបាត់បង់ជើងស្តាំរបស់គាត់ បន្ទាប់ពីបានដើរលើខ្សែបង្កៃគ្រាប់បែក។ ចំណែក​កម្មករ​ទី​២ ​មិន​ត្រូវ​បាន​គេ​ស្គាល់ ​អត្តសញ្ញាណ​ទេ ហើយ​ស្ថានភាព​របស់​គាត់​ក៏​មិន​ទាន់​ច្បាស់​ដែរ ។

ប៉ូលីសបាននិយាយថា អណ្តូងរ៉ែនេះ ត្រូវបានវាយប្រហារ ដោយពួកបះបោរមូស្លីមកាលពីថ្ងៃទី 21 ខែសីហា នៅពេលដែលឡានដឹក ទំនិញមួយត្រូវបានដុត។
ប្រែសម្រួល ណៃ តុលា

To Top