ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ បណ្ដេញ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ​ចេញ​ពីប្រទេស​បពី​បទ​ វាយប្រហារ​ប្រឆាំង​សាសនា​

BBC

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចោទប្រកាន់អ៊ីរ៉ង់ថា បានដឹកនាំការវាយប្រហារ ប្រឆាំងសាសនា នៅក្នុងប្រទេសអូស្ត្រាលី ហើយបានប្រកាសថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Ahmad Sadeghi ត្រូវបានប្រាប់ឱ្យចាកចេញពីប្រទេស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីរសៀលថ្ងៃអង្គារ លោក Albanese បានឧ្យដឹងថា អង្គការស៊ើបការណ៍ សន្តិសុខអូស្ត្រាលី (ASIO) បានប្រមូលភស្តុតាង​ ដែលអាចជឿទុកចិត្តបានថា​ អ៊ីរ៉ង់បានដឹកនាំការវាយ ប្រហារយ៉ាងហោចណាស់ពីរប្រឆាំងនឹងសហគមន៍ជ្វីហ្វអូស្ត្រាលី​ នៅទីក្រុងស៊ីដនី និងមែលប៊ន ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

លោកបានលេីកឡេីងថា “អ៊ីរ៉ង់បានស្វែងរកការក្លែង បន្លំការចូលរួមរបស់ខ្លួន ប៉ុន្តែ ASIO វាយតម្លៃថាវានៅពី ក្រោយការវាយប្រហារនេះ”។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ដថា ស្ថានទូតអូស្ត្រាលី​ ប្រចាំនៅទីក្រុងតេអេរ៉ង់ បានផ្អាកប្រតិបត្តិការ ហើយមន្ត្រីការទូតទាំងអស់ របស់ខ្លួនមានសុវត្ថិភាពនៅក្នុងប្រទេសទីបី។

លោក Albanese បានបន្ដថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្លាស់ប្តូរ​ បញ្ជីឈ្មោះកងឆ្មាំបដិវត្តន៍ អ៊ីស្លាមរបស់អ៊ីរ៉ង់ជាអង្គការភេរវករ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top