ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បង្កើតក្រុមប្រឹក្សា សន្តិសុខជាតិ ដើម្បីរៀបចំគោល នយោបាយសន្តិសុខកណ្តាល

RT News

ក្រុងប៊ែរឡាំងៈ គណៈរដ្ឋមន្ត្រីសហព័ន្ធអាល្លឺម៉ង់ បានអនុម័តការបង្កើត ក្រុមប្រឹក្សាសន្តិសុខជាតិ ដែលជាវិធានការមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីប្រមូលផ្តុំ និងពង្រឹងសន្តិសុខរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ស្ថាប័នថ្មីដែលនឹងមានទីតាំង នៅក្នុងអធិការបតីសហព័ន្ធ និងដឹកនាំ ដោយអធិការបតី មានគោលបំណងនាំយកអ្នកជំនាញ របស់អាល្លឺម៉ង់កាន់ តែមានប្រសិទ្ធភាព និងសម្របសម្រួលការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលសហព័ន្ធ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “សន្តិសុខមានឋានៈខ្ពស់ នៅលើរបៀបវារៈនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធ” ដោយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខជាតិ នឹងជាចំណុចប្រទាក់រវាងសន្តិសុខផ្ទៃក្នុង ខាងក្រៅ ក៏ដូចជាសេដ្ឋកិច្ច និងឌីជីថល។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលសហព័ន្ធ កិច្ចការសំខាន់ៗរបស់ក្រុមប្រឹក្សានឹងរួមបញ្ចូលការដំណើរការព័ត៌មាន ដើម្បីបង្កើតការវាយតម្លៃ សុវត្ថិភាពដ៏ទូលំទូលាយ ការសម្រេចចិត្តផ្នែកនយោបាយ និងការធ្វើផែនការយុទ្ធសាស្ត្រ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនាពេលអនាគត។

សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា នឹងរួមមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស មហាផ្ទៃ យុត្តិធម៌ សេដ្ឋកិច្ច និងការពារជាតិ ក្នុងចំណោមអ្នកផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top