ព័ត៌មានអន្តរជាតិ

ប្រធានការិយាល័យមជ្ឈិមបក្សរបស់វៀតណាម លោក Le Hoai Trung ក្លាយជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស

" "

ប្រែសម្រួលៈ ណៃ តុលា

បរទេស៖ ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នាព្រឹកថ្ងៃទី៣០ ខែសីហា នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានប្រគល់សេចក្តីសម្រេចទទួលយកលោក Le Hoai Trung ពីការិយាល័យមជ្ឈិមបក្ស មកបម្រើការងារនៅក្រសួងការបរទេស ដោយកាន់តំណែងជារដ្ឋមន្ត្រីស្តីទី។

" "

សារព័ត៌មាន BBC News ចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ទន្ទឹមនឹងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលក៏បានសម្រេចតែងតាំងលោក Le Hoai Trung ឱ្យចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍ និងកាន់តំណែងជាលេខាគណៈកម្មាធិការបក្សនៃក្រសួងការបរទេសសម្រាប់អាណត្តិ ២០២៥-២០៣០។

" "

ជាមួយនឹងការសម្រេចចិត្តនេះ លោក Trung ចូលកាន់តំណែងថ្មីជំនួសលោក Bui Thanh Son ដែលបានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីខែសីហា ឆ្នាំ២០២៤។

កន្លងមក លោកប្រធានាធិបតី Luong Cuong បានសម្រេចព្យួរលោក Son ពីតំណែងជារដ្ឋមន្ត្រីជាបណ្ដោះអាសន្ន រហូតដល់រដ្ឋសភានីតិកាលទី ១៥ បណ្តេញលោកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស នេះបើយោងតាមគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល។

To Top