លោក Zelensky គម្រាមវាយប្រហារចូលជ្រៅទឹកដីរុស្សីសាជាថ្មី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានគំរាមក្នុងការវាយប្រហារថ្មី ចូលទៅក្នុងជ្រៅនៃទឹកដីប្រទេសរុស្ស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីបានអះអាងថា ក្រុងគៀវ មានមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ទីក្រុងមូស្គូ។
លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Telegram ថាគាត់ត្រូវបានពិភាក្សាគ្នារួចរាល់ហើយជាមួយនឹងមេបញ្ជាការអ៊ុយក្រែនលោក Aleksandr Syrsky អំពីស្ថានភាពសមរភូមិបច្ចុប្បន្ន។
លោកបាននិយាយកាលពីថ្ងៃអាទិត្យថា៖ យើងនឹងបន្តសកម្មភាពសកម្មរបស់យើងយ៉ាងពិតប្រាកដតាមតម្រូវការដើម្បីការពារអ៊ុយក្រែន។ កងកម្លាំង និងមធ្យោបាយត្រូវបានរៀបចំ។ ការវាយប្រហារយ៉ាងស៊ីជម្រៅថ្មីក៏ត្រូវបានគ្រោងទុកផងដែរ។ទោះបីជាយ៉ាងណាក្តីគេសង្កេតឃើញថា គាត់បាននិយាយកាលពីថ្ងៃអាទិត្យដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
គួរឲ្យដឹងដែរថាកាលពីដើមខែនេះ លោក Zelensky បានអះអាងថា អ៊ុយក្រែនបានផលិតបានមីស៊ីលប្រភេទ Flamingo រយៈចម្ងាយឆ្ងាយ ដែលមានរយៈចម្ងាយរាយការណ៍ដល់ទៅ៣,០០០ គីឡូម៉ែត្រ ដែលនឹងគ្រប់គ្រាន់ដើម្បីទៅដល់មិនត្រឹមតែទីក្រុងមូស្គូប៉ុណ្ណោះទេ ថែមទាំងទីក្រុងរបស់រុស្ស៊ី ដែលហួសពីភ្នំ Ural ផងដែរ។
ទោះជាយ៉ាងនេះក្តី មេដឹកនាំអ៊ុយក្រែនបាននិយាយថា ការផលិតទ្រង់ទ្រាយធំមិនត្រូវបានគេរំពឹងទុកសម្រាប់ប៉ុន្មានខែខាងមុខនេះទេ៕
ប្រែសម្រួល៖ ស៊ុនលី
