សារពើភ័ណ្ឌ របស់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យនៅវៀតណាម កើនឡើងដល់កម្រិតមិនធ្លាប់មាន

បរទេស៖ សារពើភ័ណ្ឌ (ទ្រព្យដែលអាចប្រើបានក្នុងរយៈពេលយូរ) របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗដូចជា ក្រុមហ៊ុន Novaland, Vinhomes, Vingroup និង ក្រុមហ៊ុន Khang Dien បានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងត្រីមាសទីពីរ ហើយអ្នកវិភាគបានហៅវាថា ជាការអភិវឌ្ឍន៍ទីផ្សារវិជ្ជមាន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សារពើភ័ណ្ឌរួមបញ្ចូលគ្នា របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាង ១០០ នាក់បានឡើង ដល់កំពូលក្នុងតម្លៃ ២០,១៥ ពាន់លានដុល្លារ ដែលជាការកើនឡើងក្នុងអត្រា 11% ពីដើមឆ្នាំ។
ក្រុមហ៊ុន Novaland បានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងបញ្ជីសារពើភ័ណ្ឌចំនួន ១៥០ ទ្រីលានដុង ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
ក្នុងចំណោម 95% នេះមានដី និងគម្រោងដែលកំពុងសាងសង់ ដូចជា Aqua City នៅភាគខាងត្បូងខេត្ត Dong Nai, Novaworld Ho Tram និង The Grand Manhattan នៅទីក្រុង ហូជីមិញ។ នៅសេសសល់ រួមមាន អចលនទ្រព្យដែលបានបញ្ចប់ រួមទាំងអ្នកដែលរង់ចាំការប្រគល់ជូនអ្នកទិញ។
ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំជាងគេ របស់វៀតណាម បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីដោយមានស្តុកលើសពី ៩៨,៦ទ្រីលានដុង។
លោក Nguyen Trong Dinh Tam នាយករង ផ្នែកវិភាគនៅ ASEAN Securities បាននិយាយថា អចលនទ្រព្យដែលកំពុង សាងសង់ជាធម្មតា មានចំណែកធំបំផុតនៃសារពើភ័ណ្ឌរបស់អ្នកអភិវឌ្ឍន៍៕
ប្រែសម្រួលៈ ណៃ តុលា
