ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ

នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានលើកឡើងថា យើងបាននាំមុខគេ ក្នុងការបង្កើតជាយន្តការ ទំនុកចិត្តខាងវិស័យយោធា នៅតាមតំបន់ព្រំដែន ដើម្បីកសាងព្រំដែន ដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រឱ្យទៅជាចំណងមេត្រីភាព ចំណងទំនុកចិត្តទៅវិញទៅមក និងចំណងសហប្រតិបត្តិការ ។ យើងបាននាំមុខគេ ក្នុងការចាប់ដំណើរការ នូវកិច្ចសហប្រតិបតិ្តការ ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ”ដើម្បីបំពេញបន្ថែមកម្លាំងចលករ សម្រាប់ជំរុញការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ ។ យើងបាននាំមុខគេ ក្នុងការចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ស្តីពីភាពសុខដុមនីយកម្ម ជាមួយប្រទេសជិតខាងជាយូរអង្វែង ដើម្បីបន្តវេនចំណងមិត្តភាពពីមួយជំនាន់ ទៅមួយជំនាន់និងមិនធ្វើជាសត្រូវនឹងគ្នាជានិរន្តរ៍ ។ យើងបាននាំមុខគេ ក្នុងការលើកឡើង នូវទស្សនអភិបាលកិច្ចសកល ដែលពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា និងចែករំលែកជាមួយគ្នា ដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។

លោក Xi Jinping បានថ្លែងថា បច្ចុប្បន្ននេះ អង្គការសហប្រតិបតិ្តការសៀងហៃ បានក្លាយជាអង្គការតំបន់ ដែលធំជាងគេនៅលើពិភពលោក ដែលមានការចូលរួមពីសំណាក់ ២៦ ប្រទេស ធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យលើសពី ៥០ និងមានទំហំសេដ្ឋកិច្ចសរុបចំនួនជិត ៣០ ទ្រីលានដុល្លារអាមេរិក កម្លាំងឥទ្ធិពលនិងកម្លាំងអំពាវនាវបានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។

លោក Xi Jinping បានបន្តថា ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះ”ភាពជាក់ស្តែង”ក្នុងការជំរុញ ការអភិវឌ្ឍអង្គការ សហប្រតិបត្តិការសៀងហៃ ឱ្យកាន់តែល្អប្រសើរ ។ ភាគីចិនមានផែនការអនុវត្តគម្រោងទាក់ទង នឹងជីវភាពរស់នៅចំនួន ១០០ គម្រោងនៅរដ្ឋសមាជិក ដែលមានតម្រូវការ ។ ឆ្នាំនេះ ចិន នឹងផ្តល់ជំនួយឥតសំណងក្នុងទំហំ ២ ពាន់លានយាន់ប្រាក់ចិន ចំពោះរដ្ឋសមាជិក ហើយនឹងផ្តល់ប្រាក់ឥណទាន បន្ថែមចំនួន ១ ម៉ឺនលានយាន់ប្រាក់ចិន ចំពោះធនាគារជាសមាជិកនៃសហព័ន្ធធនាគារក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ។ ចាប់ពីឆ្នាំក្រោយតទៅ បន្ថែមចំនួនទ្វេដង សម្រាប់អាហារូបករណ៍ពិសេស នៃអង្គការសហប្រតិបត្តិការសៀងហៃ អនុវត្តផែនការបណ្តុះបណ្តាល និស្សិតថ្នាក់បណ្ឌិត នៃអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមខាងវិទ្យាសាស្ត្រ ។ នៅរយៈពេល៥ឆ្នាំខាងមុខនេះ កសាង”រោងជាង Luban “ចំនួន ១០ នៅរដ្ឋសមាជិក ដើម្បីផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សចំនួន ១ ម៉ឺននាក់ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរប្រកាន់ខ្ជាប់នូវសមភាពនិងយុត្តិធម៌ ផ្សព្វផ្សាយពីទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរ ប្រឆាំងនឹងគំនិតសង្គ្រាមត្រជាក់ ការបដិបក្ខគ្នាជាក្រុមនិងទង្វើអនុត្តរភាព ។ យើងគួរគាំពារប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការសហប្រជាជាតិ ជាស្នូលនិងគាំទ្រប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ។ យើងគួរប្រកាន់ខ្ជាប់ការផ្តួចផ្តើម នូវគំនិតស្តីពីពិភពលោកពហុប៉ូល ដែលប្រកបដោយសមភាព និងរបៀបរៀបរយ និង សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រកបដោយបរិយាប័ន្ន និងផ្តល់ផលប្រយោជន៍ ជាទូទៅដើម្បីជំរុញការកសាងប្រព័ន្ធ អភិបាលកិច្ចសកល ដែលកាន់តែយុត្តិធម៌និងសមហេតុផល ។

លើសពីនេះ ទៅទៀត ថ្នាក់ដឹកនាំ នៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ បានចុះហត្ថលេខា និងចេញផ្សាយ «សេចក្តីប្រកាសទីក្រុងធៀនជីង នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ» ។
ថ្នាក់ដឹកនាំនៃរដ្ឋសមាជិក នៃ អង្គការសហប្រតិបត្តិការ សៀងហៃ បានអនុម័តលើ«យុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់អង្គការសហប្រតិបត្តិការសៀងហៃ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ(២០២៦-២០៣៥) ។
ថ្នាក់ដឹកនាំ នៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ បានចេញផ្សាយសេចក្តីថ្លែងការណ៍ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនិងខួបទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ។

ថ្នាក់ដឹកនាំនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ បានចេញផ្សាយសេចក្តីថ្លែងការណ៍ ស្តីពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។

ថ្នាក់ដឹកនាំនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ បានអនុម័តលើឯកសារសមិទ្ធផលចំនួន ២៤ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចកសាងនៃអង្គការ SCO ជាដើម ៕

To Top