ព័ត៌មានអន្តរជាតិ

ប្រជាជនមួយភូមិ ចំនួនជាង ១.០០០នាក់ បានស្លាប់ទាំងអស់ ដោយសារតែបាក់ដី នៅស៊ូដង់

បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែក តាមចលនារំដោះប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សោកនាដកម្មនេះបានកើតឡើង កាលពីថ្ងៃអាទិត្យនៅក្នុងភូមិ Tarasin នៅតំបន់ភ្នំ Marrah ភាគកណ្តាលនៃទីក្រុង Darfur ប្រទេស ស៊ូដង់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើន ថ្ងៃនៅចុងខែសីហា។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «ព័ត៌មានបឋមបង្ហាញពីការស្លាប់របស់អ្នកភូមិទាំងអស់ ដែលបានប៉ាន់ស្មានថាមានជាងមួយពាន់នាក់។ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត» ។

សោកនាដកម្មនេះបានកើតឡើង នៅពេលដែលសង្រ្គាមស៊ីវិលដ៏បំផ្លិចបំផ្លាញ បានលេបត្របាក់ប្រទេសស៊ូដង់ បន្ទាប់ពីភាពតានតឹងរវាងយោធា របស់ប្រទេស និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាបានផ្ទុះឡើងដល់ការប្រយុទ្ធ បើកចំហនៅក្នុងខែមេសា ឆ្នាំ 2023 នៅក្នុងរដ្ឋធានី Khartoum និងកន្លែងផ្សេងទៀតនៅក្នុងប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា

To Top