ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គំនិតផ្តួចផ្តើមថ្មី របស់ចិនជំរុញដំណោះស្រាយ” ឱនភាពអភិបាលកិច្ច”សកល

ថ្ងៃទី ១ ខែកញ្ញាឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ច សកល ក្នុងកិច្ចប្រជុំ” អង្គការសហប្រតិបត្តិការសៀងហៃ+”នៅក្រុងធានជីនប្រទេសចិន ។ នេះគឺជាផែនការជាប្រព័ន្ធមួយទៀត របស់ប្រទេសចិនសម្រាប់ឆ្លើយតប នឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិ បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ។ ខណៈដែលនិម្មាបនកម្មពិភពលោក មានការប្រែប្រួលយ៉ាងស៊ីជម្រៅ គំនិតផ្តួចផ្តើមមួយនេះ បានតម្រង់ទិសដៅសម្រាប់បង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌ និងសមហេតុផល និងបានផ្តល់ជាការណែនាំ សម្រាប់ការអនុវត្ត ។

ឆ្នាំនេះជាខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស និងការបង្កើតអង្គការសហប្រជាជាតិ ដែលជាខណៈដ៏សំខាន់ សម្រាប់ចងចាំប្រវត្តិសាស្ត្រ និងរួមគ្នាបង្កើតអនាគតថ្មី ។ ពិភពលោកបានឈាន ចូលដំណាក់កាលវឹកវរ និងប្រែប្រួលថ្មី អភិបាលកិច្ចសកល បានឈានដល់ផ្លូវបំបែកថ្មី ។ មួយផ្នែក ប្រទេសសកលខាងត្បូង ដែលតំណាង ដោយប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុង អភិវឌ្ឍន៍បានងើបឡើង ជាក្រុម ដែលជានិមិត្តសញ្ញាច្បាស់ នៃបម្រែបម្រួលនិម្មាបនកម្មសកល។ មួយផ្នែកទៀត គំនិតសង្គ្រាមត្រជាក់ អនុត្តរភាពនិយម និងការពារនិយម នៅតែបន្តមាន ការគំរាមកំហែងថ្មី និងបញ្ហាប្រឈមថ្មី ចេះតែកើតឡើង បញ្ហាថ្មីដូចជាបម្រែបម្រួលអាកាសធាតុ គុណធម៌បញ្ញាសិប្បនិមិ្មត និងការអភិវឌ្ឍ លំហអាកាសជាដើមលេច ចេញឥតឈប់ឈរ។ ក៏ប៉ុន្តែ ប្រព័ន្ធអភិបាលកិច្ចសកលមិន បានវិវឌ្ឍរីកចម្រើនតាមយុគសម័យនៅឡើយ សិទ្ធិកំណត់បទបញ្ញត្តិនៅតែគ្រប់គ្រង់ផ្តាច់មុខដោយប្រទេសមួយចំនួនតិច ប្រទេសកំពុងអភិវឌ្ឍន៍ស្ថិតនៅលើជ្រុងគែមៗក្នុងរយៈកាលជាយូរមក ។

ផ្ទាំងពាណិជ្ជកម្ម

គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលើកឡើងជាថ្មីដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តោតលើបញ្ហាស្នូលទាំងបីក្នុងប្រព័ន្ធអភិបាលសកល ពោលគឺ អតុល្យភាពខាងសិទ្ធិអំណាច ការបែកបាក់តម្លៃ និងអវត្តមានការអនវុត្ត។ គំនិតផ្តួចផ្តើមបានលើកឡើងគោលការណ៍ធំទាំង ៥ គឺ ប្រកាន់ខ្ជាប់នូវសមភាព នៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្ត ជាក់ស្តែង ដើម្បីផ្តល់មធ្យោបាយច្បាស់លាស់ សម្រាប់ប្រទេសនានាចូលរួមដោយស្មើភាព ធ្វើសេចក្តីសម្រេចចិត្តដោយស្មើភាព និងទទួលបានផលប្រយោជន៍ ដោយស្មើភាពក្នុងដំណើរការអភិបាលកិច្ចសកល ។

ប្រឈមនឹងនិម្មាបនកម្មដែលពុំធ្លាប់មាន ក្នុងមួយសតវត្សដែលបានពន្លឿនការវិវត្ត ប្រទេសចិនបាននិងកំពុងធ្វើការជាមួយបណ្តាប្រទេសនានា ជំរុញឱ្យកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែយុត្តធម៌និងកាន់តែសមហេតុផល ពួតដៃគ្នាកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ សម្រាប់ការអភិវឌ្ឍដោយសនិ្តវិធីនៃពិភពលោក៕

To Top