ព័ត៌មានអន្តរជាតិ

ចិនប្រកាសផ្តល់ទិដ្ឋានការដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋជាជនជាតិរុស្សីទាំងអស់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងផ្តល់សិទ្ធិចូលដោយគ្មានទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ីលើមូលដ្ឋានសាកល្បងរយៈពេលមួយឆ្នាំ ដើម្បីសម្រួលបន្ថែមទៀតដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​របស់​ប្រធានាធិបតី​រុស្ស៊ី Vladirmi Putin ក្នុង​ប្រទេសចិន​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដែល​លោក​បាន​ជួប​សមភាគី​ចិន​លោក Xi Jinping និង​មេដឹកនាំ​ពិភពលោក​ផ្សេងទៀតដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានថា កម្មវិធីលើកលែងទិដ្ឋាការនឹងត្រូវបានពង្រីកដល់អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់អ្នកដំណើរនឹងអាចចូលប្រទេសបានរហូតដល់៣០ថ្ងៃសម្រាប់អាជីវកម្ម ទេសចរណ៍ ដំណើរទស្សនកិច្ចផ្ទាល់ខ្លួន ការផ្លាស់ប្តូរ និងគោលបំណងឆ្លងកាត់។

លោក Guo បាននិយាយថាការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃការអភិវឌ្ឍន៍នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី ហើយមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅឡើង៕

ប្រែសម្រួល៖ ស៊ុនលី

To Top