ព័ត៌មានអន្តរជាតិ

អ្នកការទូតចិន៖ អង្គការសហប្រជាជាតិ មិនអាចខ្វះបាន ប៉ុន្តែត្រូវការកំណែទម្រង់

Xinhua

យូអិន៖ អ្នកការទូតចិនបានឲ្យដឹងនៅឯវេទិកា Bled Strategic Forum ដែលជាសន្និសីទគោលនយោបាយការបរទេសឈានមុខគេរបស់ប្រទេសស្លូវេនីថា អង្គការសហប្រជាជាតិ មិនអាចខ្វះបាន ប៉ុន្តែត្រូវការកំណែទម្រង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Wu Hongbo អតីតតំណាងពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុប និងជាអតីតអគ្គលេខាធិការរងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ក្នុងអំឡុងកិច្ចប្រជុំស្តីពីការធ្លាក់ចុះនៃសម្ព័ន្ធភាព និងភាពជាដៃគូដែលកំពុងលេចធ្លោនៅក្នុងវេទិកានេះ។

លោកបានលើកឡើងថា “អង្គការសហប្រជាជាតិគឺជាស្ថាប័នអន្តររដ្ឋាភិបាលដ៏ធំបំផុត ហើយយើងត្រូវការវា ប៉ុន្តែវាទាមទារឱ្យមានកំណែទម្រង់។ យើងនឹងមិនអុកទូកទេ យើងនឹងជួសជុលទូកដើម្បីឱ្យវាធ្វើដំណើរបានកាន់តែរលូន និងលឿនជាងមុន”។

ផ្ទាំងពាណិជ្ជកម្ម

លោក  បានព្រមានថា បើគ្មានកំណែទម្រង់ទេ ប្រព័ន្ធរបស់អង្គការសហប្រជាជាតិគឺ «ស្ទើរតែមិនដំណើរការ»។ លោកបានបន្ដថា សណ្តាប់ធ្នាប់សកលលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង នៅពេលដែល “ច្បាប់ព្រៃកំពុងត្រលប់មកវិញជាមួយនឹងកម្លាំងដ៏អស្ចារ្យ” ហើយថាទំនាក់ទំនងឆ្លងអាត្លង់ទិកត្រូវបាន “ប្រឈមមុខយ៉ាងខ្លាំង” ។

លោកបានជំរុញឱ្យសហភាពអឺរ៉ុប  ការពារ “ស្វ័យភាពជាយុទ្ធសាស្រ្ត” របស់ខ្លួន និងជៀសវាងការមើលឃើញប្រទេសចិនក្នុងពេលដំណាលគ្នាជាដៃគូ និងជាគូប្រជែង។ សហភាពអឺរ៉ុប គឺជាដៃគូយុទ្ធសាស្ត្រ និងទូលំទូលាយរបស់ចិន។ លោកក៏បានពន្យល់ពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលទើបបង្ហាញដោយប្រទេសចិន ដោយគូសបញ្ជាក់ថា ប្រទេសទាំងអស់គួរតែមានភាពស្មើគ្នា គោរពតាមច្បាប់អន្តរជាតិ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម អនុវត្តតាមវិធីសាស្រ្តដែលផ្តោតលើប្រជាជន និងផ្តោតលើសកម្មភាពជាក់ស្តែង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top