ព័ត៌មានអន្តរជាតិ

ប្រទេសចិន​ រៀបចំពិធីព្យុហយាត្រា និង ត្រួតពលយ៉ាងឱឡារិក នៅទីលានធានអានមេន នៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជា​ជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស

នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី៣ ខែកញ្ញា ពិធីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាម ពិភពលោក ប្រឆាំងនឹងហ្វាស៊ីស បានរៀបចំឡើង នៅទីលានធានអានមេន នៅទីក្រុងប៉េកាំង ដែលមានពិធីព្យុហយាត្រា និងត្រួតពលដ៏ឱឡារិក ។ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះនិងអញ្ជើញត្រួតពល ។

ពិធីលើកនេះធ្វើក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត” ។
តបតាមការ អញ្ជើញ របស់លោកXi Jinpingប្រធានរដ្ឋចិន ប្រមុខរដ្ឋនិងរដ្ឋាភិបាល នៃប្រទេស២៦ បានអញ្ជើញចូលរួមពិធីនេះ ។ តបតាមការ អញ្ជើញ នៃរដ្ឋាភិបាលចិន ប្រធានសភា ឧបនាយករដ្ឋមន្ត្រី និង មន្ត្រីជាន់ខ្ពស់ នៃប្រទេសមួយចំនួន អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងអតីតអ្នកនយោបាយ សំខាន់ៗ បានអញ្ជើញចូលរួមពិធីនេះ ។ ក្រៅពីនេះ ឯអគ្គរដ្ឋ/រាជទូតបរទេស ប្រចាំនៅប្រទេសចិន អនុព័ន្ធយោធា និងតំណាងអង្គការអន្តរជាតិ ប្រចាំនៅប្រទេសចិន ព្រមទាំងមិត្តបរទេស សមាជិកគ្រួសារ ដែលនៅរស់រានមានជីវិត ចំនួន៥០រូប មកពីប្រទេសចំនួន១៤ រួមមានរុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងកាណាដា ជាដើមត្រូវបានអញ្ជើញចូលរួម ។

ផ្ទាំងពាណិជ្ជកម្ម

កាលពី៨០ឆ្នាំមុន បន្ទាប់ពីការ តស៊ូប្រយុទ្ធដ៏លំបាក និងបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ប្រជាជាតិចិន បានទទួលជ័យជម្នះដ៏អស្ចារ្យ ក្នុងសង្គ្រាមប្រឆាំង នឹងការឈ្លានពាន របស់ជប៉ុន និងប្រកាសពីជ័យជម្នះទាំងស្រុង ក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ សង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការ ឈ្លានពាន របស់ជប៉ុន បានចាប់ផ្តើមមុនគេ និងមានរយៈពេលយូរជាងគេបំផុត ហើយបានគាំទ្រ ដល់សមរភូមិសំខាន់នៅទិសបូព៌ា នៃសង្គ្រាមពិភពលោក ប្រឆាំងហ្វាស៊ីសដោយការពលីដ៏អស្ចារ្យ និងបានរួមចំណែកជាប្រវត្តិសាស្ត្រដល់ជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស៕

To Top