លោក Trump អះអាងថាបានទូរស័ព្ទសន្ទនាគ្នាជាមួយនឹងលោក Zelensky សាជាថ្មីម្តងទៀត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែន។
នៅពេលដែឡត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធអំពីកាលបរិច្ឆេទផុតកំណត់រយៈពេលពីរសប្តាហ៍ដែលលោក Trump បានផ្តល់ឱ្យដើម្បីឲ្យលោក Putin ដើម្បីជួបជាមួយលោក Zelensky មេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថាគាត់នឹងធ្វើកិច្ចពិភាក្សា ជាមួយគាត់ នៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពិភាក្សាអំពីជំហានឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន។
លោក Trump បាននិយាយថា៖ខ្ញុំកំពុងសន្ទនាជាមួយគាត់ក្នុងពេលឆាប់ៗនេះ ហើយខ្ញុំនឹងដឹងច្រើនអំពីអ្វីដែលយើងនឹងធ្វើ ។
មន្ត្រីសេតវិមានម្នាក់ក្រោយមកបានប្រាប់ AFP ថាលោក Trump កំពុងសំដៅទៅលើ Zelensky ។ មន្ត្រីរូបនេះបាននិយាយថា៖ពួកគេនឹងនិយាយនៅថ្ងៃស្អែក។លោក Zelensky និងមេដឹកនាំអឺរ៉ុបបាននិយាយនៅមុនថ្ងៃដែលថាពួកគេរំពឹងថានឹងមានការហៅទូរស័ព្ទពី Trump នៅថ្ងៃព្រហស្បតិ៍។
លោក Trump បានបន្ថែមថា ៖យើងបានចាត់វិធានការខ្លាំងរួចហើយ ដូចដែលអ្នកបានដឹង និងតាមវិធីផ្សេងទៀតផងដែរ។ ខ្ញុំនឹងនិយាយជាមួយគាត់នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយយើងនឹងឃើញអ្វីដែលលេចចេញជាលទ្ធផលឆាប់ៗនេះ៕
ប្រែសម្រួល៖ ស៊ុនលី
