លោក Kim Jong Un សន្យានិងប្តេជ្ញាចិត្ត ក្នុងការគាំទ្រ ប្រទេសរុស្សីជានិច្ច

បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់ប្រធានាធិបតី Vladimir Putin កាលពីថ្ងៃពុធថា ប្រជាជនកូរ៉េខាងជើង ចាត់ទុកជនជាតិរុស្ស៊ី ជាបងប្អូនរបស់ពួកគេ ហើយចាត់ទុកវាជាកាតព្វកិច្ចជាបងប្អូន ដើម្បីជួយប្រទេសជិតខាង តាមគ្រប់មធ្យោបាយ ដែលពួកគេអាចធ្វើបាន។
លោក Putin និងលោក Kim បានជួបពិភាក្សាទ្វេភាគីនៅទីក្រុងប៉េកាំង ក្នុងអំឡុងពិធីអបអរសាទរខួបលើកទី ៨០ នៃការបរាជ័យរបស់អធិរាជជប៉ុន និងការបញ្ចប់សង្គ្រាមលោកលើកទីពីរ ។
ប្រធានាធិបតីរុស្ស៊ីបានរំលឹកឡើងវិញ នូវការដឹងគុណរបស់ទីក្រុងមូស្គូ ចំពោះជំនួយយោធាកូរ៉េខាងជើង ក្នុងការវាយលុកការលុកលុយ របស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ដោយពណ៌នាការតស៊ូនេះថាជា ការប្រយុទ្ធរួមគ្នាប្រឆាំងនឹងលទ្ធិណាស៊ីនិយមបច្ចុប្បន្ន។
លោក Kim បានឆ្លើយលើកឡើងថា ៖ ដូចដែលខ្ញុំបានលើកឡើង ក្នុងកិច្ចប្រជុំមុនរបស់យើង ប្រសិនបើមានមធ្យោបាយណាមួយ ដែលយើងអាចជួយរុស្ស៊ីបាននោះ យើងពិតជានឹងធ្វើដូច្នេះ ហើយចាត់ទុកវាជាកាតព្វកិច្ចជាបងប្អូនរបស់យើង”។
គួរឲ្យដឹងដែរថាកាលពីខែមិថុនា ឆ្នាំ២០២៤ រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ច សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំងការផ្តល់ សម្រាប់ការពារទៅវិញទៅមក។
កិច្ចព្រមព្រៀងដែលបានធ្វើឡើង នៅចំពេលដែលទីក្រុងគៀវ បានបើកការវាយប្រហារលើតំបន់ Kursk របស់រុស្ស៊ីក្នុងខែសីហា ឆ្នាំ ២០២៤ ដោយអះអាងថា ការវាយលុកនេះនឹងជួយធានាទឹកដីសម្រាប់ឥទ្ធិពលក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
