ព័ត៌មានអន្តរជាតិ

រថយន្តសម្រាប់ទេសចរណ៍ឡើងចុះភ្នំចោត របស់ទីក្រុង Lisbon ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលស្លាប់១៥ នាក់ និង ១៨ នាក់ផ្សេងទៀតរងរបួស

បរទេស៖ សេវាសង្គ្រោះបន្ទាន់បាននិយាយថា រថយន្តអគ្គិសនីរត់តាមផ្លូវដែកដ៏ ស្រស់បំព្រងដែលជាកន្លែង ទេសចរណ៍ដ៏ធំមួយរបស់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ បានក្រឡាប់ និងធ្លាក់ផ្លូវ កាលពីថ្ងៃពុធ ដោយបានបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា វិទ្យាស្ថានជាតិសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសព័រទុយហ្គាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសចំនួន ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកុមារម្នាក់ស្ថិតក្នុងចំណោមអ្នករងរបួសទាំងនោះ។

អាជ្ញាធរបានហៅឧបទ្ទវហេតុនេះថាជាគ្រោះថ្នាក់ ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ទីក្រុង ហើយជាទីក្រុង ដែលបានធ្វើឱ្យមានភាព ទាក់ទាញនៃទីក្រុង Lisbon សម្រាប់ភ្ញៀវទេសចរបរទេស រាប់លាននាក់ដែល មកទស្សនាជារៀងរាល់ឆ្នាំ។ មន្ត្រីមិនបានបញ្ជាក់ពីមូលហេតុ នៃការធ្លាក់ផ្លូវនេះបានភ្លាមៗនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

ឡានបើកតាមដងផ្លូវពណ៌លឿង លាយស ដែលគេស្គាល់ថា Elevador da Gloria ហើយឡើងចុះភ្នំចោតមួយ នៅកណ្តាលក្រុង បានធ្លាក់នៅចំហៀងលើផ្លូវតូចចង្អៀត ដែលវាធ្វើដំណើរទាំងសងខាង និងផ្នែកខាងលើ។ ឡាននេះទំនងជាបានធ្លាក់ចូល ទៅក្នុងអគារមួយកន្លែង ដែលមានផ្លូវបត់ចូល ដោយបន្សល់ទុកផ្នែក ខ្លះរបស់រថយន្តខ្ទេចខ្ទី៕

ប្រែសម្រួលៈ ណៃ តុលា

To Top