ព័ត៌មានអន្តរជាតិ

ហេតុអ្វីត្រូវរៀបចំការត្រួតពល និងព្យុហយាត្រានៅទិវាជ័យជម្នះ៣កញ្ញា?

ឆ្នាំនេះគឺខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសថ្ងៃទី៣ ខែកញ្ញា ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាយ៉ាងឱឡារិក។

ថ្ងៃទី៣ ខែកញ្ញា កាលពី១០ឆ្នាំមុន ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាដើម្បីរំលឹកខួបទី៧០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ រយៈពេល១០ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានរំលឹកពេលវេលាដ៏មហិមានេះតាមរបៀបដដែល។តើការរៀបចំពិធីត្រួតពលនិងព្យុហយាត្រាបង្កប់អត្ថន័យដូចម្ដេច?ហេតុអ្វីត្រូវរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រានៅថ្ងៃជ័យជម្នះ៣កញ្ញា?

ប្រទេសចិនរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកថ្ងៃជ័យជម្នះដ៏មហិមានៃសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺត្រូវចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាពនិងត្រួសត្រាយពេលអនាគត។ ការរំលឹកគឺដើម្បីចងចាំ។រយៈពេល៨០ឆ្នាំមុន ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងរយៈពេល ១៤ឆ្នាំបានយកឈ្នះលើអ្នកឈ្លានពានយោធានិយមជប៉ុនដ៏សាហាវយង់ឃ្នង ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ ចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់និងរុងរឿង ប្រជាជនចិនគ្រប់រូបសុទ្ធតែត្រូវចងចាំជានិច្ច មិនហ៊ានភ្លេច ហើយក៏មិនអាចភ្លេចបានដែរ។

ការរំលឹកក៏ដើម្បីប្រុងប្រយ័ត្នដែរ។សព្វថ្ងៃនេះ នៅមានមតិខុសឆ្គងមួយចំនួនដែលប៉ុនប៉ងចង់មួលបង្កាច់ប្រវត្តិសាស្រ្តនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ពួកជ្រុលនិយមខាងស្តាំជប៉ុននិងអ្នកនយោបាយមួយចំនួនបានមួលបង្កាច់ប្រវត្តិសាស្ត្រសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន រុញច្រានទំនួលខុសត្រូវនៃសង្រ្គាមនិងបំភ្លៃសង្រ្គាមឈ្លានពាន។មជ្ឈដ្ឋានសិក្សាលោកខាងលិចមិនយកចិត្តទុកដាក់ ប្រមាថឬក៏បដិសេធចំពោះឋានៈយុទ្ធសាស្ត្រនិងការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ការបំភ្លេចប្រវត្តិសាស្ត្រគឺមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ ការបដិសេធចំពោះទំនួលខុសត្រូវនៃសង្គ្រាមគឺមានលទ្ធភាពអាចនឹងប្រព្រឹត្តិទង្វើនេះម្ដងទៀត។ ចំពោះទង្វើដែលបំភ្លៃការពិតនៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលនៃជ័យជម្នះនៃសង្រ្គាមលោកលើកទី២និងដើរបញ្ច្រាសពីប្រវត្តិសាស្រ្ត ប្រជាជនចិនពិតជាមិនអាចទទួលយកបានទេ ប្រជាជនលើពិភពលោកក៏ទទួលយកមិនបានដែរ ពាក្យសម្តីនិងទង្វើខុសទំនងទាំងនេះនឹងកាន់តែឆ្លុះបញ្ចាំងពីអត្ថន័យប្រវត្តិសាស្រ្តដ៏សំខាន់នៃការត្រួតពលនិងព្យុហយាត្រាថ្ងៃទី៣កញ្ញា។

សកម្មភាពត្រួតពលនិងព្យុហយាត្រាថ្ងៃទី៣កញ្ញាឆ្នាំនេះគឺជាការត្រួតពលនិងព្យុហយាត្រាលើកដំបូងដែលជំរុញដោយគ្រប់ជ្រុងជ្រោយឱ្យទំនើបកម្មតាមបែបផែនចិនឈានចូលដំណាក់កាលថ្មី ហើយក៏ជាការបង្ហាញមុខជាលើកដំបូងរបស់កងទ័ពយោធាប្រជាជនចិនឆ្ពោះទៅកាន់ខួប១០០ឆ្នាំនៃការបង្កើតកងទ័ពផងដែរ។សព្វាវុធនិងគ្រឿងបរិក្ខាដែលយកមកត្រួតពលនិងធ្វើព្យុហយាត្រាលើកនេះសុទ្ធតែជាសព្វាវុធដ៏សំខាន់ដែលផលិតដោយប្រទេសចិននិងកំពុងបម្រើសម្រាប់កងទ័ពនាពេលបច្ចុប្បន្ន ក្នុងនោះភាគច្រើនគឺសព្វាវុធប្រភេទថ្មីដែលដាក់បង្ហាញជាលើកដំបូង។ក្រៅពីកម្លាំងយោធាសំខាន់ប្រពៃណី ការត្រួតពលលើកនេះថែមទាំងបានរៀបចំកងកម្លាំងប្រយុទ្ធប្រភេទថ្មីចូលរួមដូចជាបញ្ញាសិប្បនិម្មិតដោយមិនប្រើកម្លាំងមនុស្ស ប្រយុទ្ធក្រោមផ្ទៃទឹក វាយប្រហារនិងការពារដោយសាយប្រើនិងអេឡិចត្រូម៉ាញេទិចជាដើមដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ថ្មី។

ផ្ទាំងពាណិជ្ជកម្ម

ពីដាវធំ កាំភ្លើងធំដែលត្រូវប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុនរហូតដល់សព្វាវុធប្រភេទថ្មីនិងកងកម្លាំងប្រយុទ្ធប្រភេទថ្មីនាពេលបច្ចុប្បន្នដែលបំពាក់ដោយពត៌មានវិទ្យានិងគ្មានប្រើកម្លាំងមនុស្សជាដើម ការអភិវឌ្ឍបែបលោតផ្លោះរបស់កងកម្លាំងប្រយុទ្ធបានបង្ហាញពីសមិទ្ធផលដ៏រុងរឿងរបស់ទំនើបកម្មការ
ពារជាតិរបស់ប្រទេសចិន។

ប្រទេសចិនបង្ហាញពីសមត្ថភាពប្រយុទ្ធដ៏ជឿនលឿនគឺប្រើប្រាស់កម្លាំងជាក់ស្តែងរបស់ខ្លួន ដើម្បីប្រកាសប្រាប់ពិភពលោកពីសមត្ថភាពរបស់ខ្លួនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍និងបង្ហាញពីការប្តេជ្ញាចិត្តគាំពារយុត្តិធម៌និងសន្តិភាពរបស់ចិនក្នុងនាមជាប្រទេសទំនួលខុសត្រូវធំ។

ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព កងទ័ពប្រទេសចិនជាកម្លាំងដ៏មុតមាំក្នុងការគាំពារសន្តិភាពពិភពលោកជានិរន្តរ៍។ សកម្មភាពត្រួតពលនិងព្យុហយាត្រារបស់ចិនលើកនេះគឺបានបង្ហាញពីការរំលឹកយ៉ាងឱឡារិកចំពោះជ័យជម្នះក្នុងការប្រឆាំងនឹងការឈ្លានពានរប់សជប៉ុន ហើយក៏បានបង្ហាញពីទំនួលខុសត្រូវរបស់ចិនក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិគាំពារសន្តិភាពពិភពលោកផងដែរ។
សន្តិភាពត្រូវការតស៊ូដណ្ដើមយក សន្តិភាពត្រូវការគាំពារ។

លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងរបស់ចិនកើនឡើងមួយចំណែក នោះក្ដីសង្ឃឹមសន្តិភាពពិភពលោកនឹងកើនឡើងមួយចំណែក៕

To Top