លើវិមានធានអានមិន កាយវិការរបស់លោក Xi Jinping មួយនេះគួរឱ្យរំភើបចិត្ត

ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាព គួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាម ប្រជាជនចិន ប្រឆាំងការឈ្លានពាន របស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃ យ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់ និង អតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាម ប្រជាជនចិនប្រឆាំងការឈ្លាន ពានរបស់ជប៉ុន ដើម្បីសម្តែងការគោរព ដ៏ខ្ពង់ខ្ពស់ចំពោះពួកគេ ។
៨០ ឆ្នាំមុន វីរជនទាំងនេះ បានប្ដូរជីវិត តស៊ូប្រយុទ្ធ ដើម្បីជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន ហើយបានរួមចំណែកអមតៈ ដល់ជ័យជម្នះលើសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ កាយវិកា របស់លោក XiJinping មួយនេះ បានបង្ហាញយ៉ាងពេញលេញពីឋានៈ ដ៏សំខាន់របស់វីរជនប្រឆាំងការឈ្លានពាន របស់ជប៉ុន ដែលស្ថិតនៅក្នុងដួងចិត្តរបស់លោក។
ចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធរបស់វីរជន គឺជាអត្ថន័យនៃពិធីត្រួតពលនិងព្យុហយាត្រាយោធាដ៏ឱឡារិក វាត្រូវបានបង្ហាញក្នុងគ្រប់លម្អិត នៃពិធីរំលឹកនេះ មានជាអាទិ៍៖
–ផែនទ័ពថ្មើរជើងក្នុងពិធីត្រួត ពលលើកនេះ ត្រូវបានចាត់តាំងពីអង្គភាពដែលពីដើមជាកង ទ័ពBalu កងទ័ព Xinsijun និងសហព័ន្ធកងទ័ពភាគឦសានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាដើម និងពីទ័ពជីវពលប្រចាំខេត្តនានាដែលពីដើមជាទីតាំងមូល ដ្ឋានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។
–ពិធីព្យុហយាត្រាយលើកនេះមានផែនទង់ប្រយុទ្ធ ដោយជ្រើសរើសទង់ដែលមានអត្ថន័យ គំរូក្នុងចំណោមទង់កិត្តិយសគុណបំណាច់ជាច្រើន ដែលមានន័យថាបន្តវេនស្មារតីដ៏ មហិមា នៃសង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈានពានរបស់ជប៉ុន ។
–នៅចំពោះមុខវិមានរំលឹកវិញ្ញាណក្ខន្ធវីរជន របស់ប្រជាជន ក្រុមតន្រ្តីយោធាចម្រុះ និងក្រុមច្រៀងចម្រៀង បានប្រគុំនិងច្រៀងបទចម្រៀង ល្បីៗដូចជា«ការពារទន្លេលឿង» ដើម្បីរំលឹកគុណដល់វីរជន ដែលបានពលីជីវិតដ៏មានតម្លៃ ដើម្បីឯករាជ្យភាពនិង សេរីភាពរបស់ប្រជាជាតិ ។
លោកXi Jinpingធ្លាប់មានប្រសាសន៍ថា ប្រជាជាតិដែលមានក្តីសង្ឃឹមមួយមិនអាចគ្មានវីរជនបានទេ ប្រទេសដែលមានអនាគតមួយមិនអាចគ្មានអ្នកដើរជួរមុខទេ។ មានក្ដីគោរពចំពោះវីរជនទើបមានវីរជន ដណ្ដើមចង់ធ្វើវីរជនទើបនឹងមានវីរជនជាច្រើន។ ថ្ងៃនេះ ប្រជាជនចិនបន្តដើរតាមដានជើងរបស់វីរៈបុរសបដិវត្តន៍ ដើម្បីសម្រេចបាននូវការស្តារភាពរុងរៀងដ៏មហិមារបស់ប្រទសចិនឡើងវិញ គឺជាការរំលឹកដ៏ល្អបំផុតចំពោះវីរជន ៕
