នៅវេលាម៉ោង ៨ យប់ថ្ងៃទី៣ ខែកញ្ញា រាត្រីសមោសរ អបអរខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក្រោមប្រធាន បទ «សច្ចយុត្តិធម៌ប្រាកដជាឈ្នះ» បានរៀបចំធ្វើនៅវិមាន សភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំចិន មានលោក Xi Jinping ប្រធានរដ្ឋចិនជាដើម យុទ្ធជនជើងចាស់ ដែលធ្លាប់ចូលរួមការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និង តំណាង អ្នកទទួលបានគ្រឿងឥស្សរិយយស ព្រមនិងតំណាងប្រជាជន និងឥស្សរជនគ្រប់មជ្ឈដ្ឋានបានចូលរួម ទស្សនាការសម្តែងសិល្បៈ ៕



