ព័ត៌មានអន្តរជាតិ

កូនស្រីរបស់លោកClaire Lee Chennault ស្ថាបនិក នៃក្រុមខ្លាហោះអាមេរិក ៖ លោកឳពុកខ្ញុំធ្លាប់ថ្លែងថា លោកយល់ដឹង យ៉ាងពិតប្រាកដពីស្មារតី របស់ប្រជាជនចិន

ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីCynthia Chennault កូនស្រីរបស់លោកឧត្តម សេនីយ Claire Lee Chennault ស្ថាបនិកក្រុមខ្លាហោះ របស់អាមេរិក បានរំលឹកឡើងវិញ ពីបទពិសោធដែលមិនអាចបំភ្លេចបាន របស់លោកឪពុកខ្លួន ដែលបានប្រកៀស្មាគ្នា ជាមួយប្រជាជនចិន ក្នុងអំឡុង ពេលសង្រ្គាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន ហើយក៏បានបង្ហាញ ពីក្តីសង្ឃឹមរបស់លោកស្រី ដែលចង់បន្តវេនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកផងដែរ ។

លោកស្រីCynthia Chennaultបានថ្លែងថា លោកClaire Lee Chennault ជាឳពុកបានរំជើបរំជួលចិត្ត ដោយសារការតាំងចិត្តយ៉ាងមុតមាំ របស់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំង នឹងសត្រូវ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ។ គាត់ជឿជាក់យ៉ាងមុតមាំថា ប្រជាជនចិន នឹង យកឈ្នះលើអំពើអាក្រក់ ។ ចំណងមិត្តភាព រវាងក្រុមខ្លាហោះនិងប្រជាជនចិន ក្នុងអំឡុងសង្គ្រាម នៅតែមានសារសំខាន់ដដែលនាពេលបច្ចុប្បន្ន។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីCynthia Chennaultបានថ្លែងបន្តថា សហរដ្ឋអាមេរិកនិងចិន គឺជាមហាអំណាចពីរ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការ ហើយកិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ណាស់សម្រាប់សន្តិភាព និងវិបុលភាពពិភពលោក។ បច្ចុប្បន្ន ពិភពលោករបស់យើងកំពុងឆ្លងកាត់របត់ដ៏សំខាន់ ដូច្នេះ យើងត្រូវក្លាយជាមិត្តនឹងគ្នា រួមគ្នាស្វែងរកផ្លូវឆ្ពោះទៅមុខ និងធ្វើការជាមួយគ្នា ដើម្បីបង្កើតអនាគតដែលផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិទាំងមូល៕

To Top