ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ៖ អឺរ៉ុបត្រៀមផ្តល់ការធានា សន្តិសុខ ដល់អ៊ុយក្រែន

China Daily

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា អឺរ៉ុប បានត្រៀមខ្លួន ដើម្បីផ្តល់ការ ធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅពេលកិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ីត្រូវបានសម្រេច នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅវិមាន Elysee ។ ប្រធានាធិបតីបារាំងបានលើកឡើងថា លោក ហ្សេឡិនស្គី បានទៅដល់ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃពុធដើម្បីចូលរួមកិច្ចប្រជុំនិម្មិតនៃ “សម្ព័ន្ធនៃឆន្ទៈ” ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសន្និសីទសារព័ត៌មាន រួមមួយ លោក ម៉ាក្រុង បានលើកឡើងថា ការត្រៀមលក្ខណៈរបស់អឺរ៉ុប បានរួចរាល់ហើយ ហើយវាត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការធានាសន្តិសុខ ដល់អ៊ុយក្រែន និងប្រជាជនរបស់ខ្លួន “នៅថ្ងៃដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច” រវាងរុស្ស៊ី និងអ៊ុយក្រែន។

កិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍ ដែលត្រូវធ្វើជា សហប្រធានដោយលោក ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នឹងផ្តោតលើការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ។ មេដឹកនាំអឺរ៉ុប ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top