អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី នៅ Ryazan

កៀវ៖ កងកម្លាំងប្រព័ន្ធគ្មានមនុស្សបើក (USF) នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Ryazan នៅភាគខាងលិចប្រទេសរុស្ស៊ី ពេញមួយយប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram កងកម្លាំង USF បានពណ៌នាអំពីរោងចក្រចម្រាញ់ប្រេងនេះថា ជាកន្លែងថាមពលយុទ្ធសាស្ត្រ ដែលមានសមត្ថភាពដំណើរការប្រចាំឆ្នាំ ១៧.១លានតោន ឬ ៦.១ ភាគរយនៃបរិមាណចម្រាញ់សរុបរបស់រុស្ស៊ី។
សេចក្តីថ្លែងការណ៍បានបន្តថា ការវាយប្រហារនេះបានបង្កជាអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង ខាងលើនេះ ហើយទំហំនៃការខូចខាតកំពុងត្រូវបានគេវាយតម្លៃនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបី USF ក៏រាយការណ៍ថា ខ្លួនក៏បានវាយប្រហារឃ្លាំងស្តុកប្រេងក្នុងទីក្រុង Luhansk ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដែលបង្កឱ្យមានការផ្ទុះផងដែរ៕
ប្រៃសម្រួល ឈូក បូរ៉ា
