ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជា “ក្រសួងសង្គ្រាម”

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសុក្រ ដោយប្តូរឈ្មោះក្រសួងការពារជាតិទៅជា “ក្រសួងសង្គ្រាម” វិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយរបស់លោក Trump ក្នុងគម្រោងភាពខ្លាំងនៅលើឆាកពិភពលោក និងដើម្បីលុបបំបាត់យោធានូវអ្វីដែលគាត់បានហៅថា “មនោគមវិជ្ជាភ្ញាក់ឡើង” ។

ក្រសួងនេះត្រូវបានគេហៅដំបូងថា ក្រសួងសង្គ្រាមពីការបង្កើតរបស់ខ្លួននៅក្នុងឆ្នាំ 1789 រហូតដល់ឆ្នាំ 1947 នៅពេលដែលពេលនោះប្រធានាធិបតី Harry Truman បានប្តូរឈ្មោះក្រសួងជាផ្នែកមួយនៃការរៀបចំឡើងវិញក្រោយសង្គ្រាមលោកលើកទីពីរ។

ផ្ទាំងពាណិជ្ជកម្ម

លោក Donald Trump បាន​លើកឡើងថា ឈ្មោះថ្មីនេះកាន់តែប្រសើរឡើង “ធានាបាននូវសន្តិភាពតាមរយៈកម្លាំង ព្រោះវាបង្ហាញពីសមត្ថភាព និងឆន្ទៈរបស់យើងក្នុងការប្រយុទ្ធ និងឈ្នះសង្គ្រាមក្នុងនាមប្រជាជាតិរបស់យើងនៅពេលមានការជូនដំណឹងភ្លាមៗ មិនមែនគ្រាន់តែដើម្បីការពារប៉ុណ្ណោះទេ”។

ប្រែសម្រួលៈ ណៃ តុលា

To Top