ព័ត៌មានអន្តរជាតិ

ជំនួបកំពូលជុំទីពីររវាងលោក ពូទីន និងលោក ត្រាំ អាចនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខ

RT News

មូស្គូៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា កិច្ចចរចាជុំទី២ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី aif.ru ថាកិច្ចប្រជុំបែបនេះអាចត្រូវបានរៀបចំយ៉ាងឆាប់រហ័សប្រសិនបើប្រធានាធិបតីចាត់ទុកថាវាចាំបាច់។

លោកបានបន្ថែមថាទំនាក់ទំនងការងាររវាងប្រទេសទាំងពីរត្រូវបានរក្សាជានិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ ធ្លាប់បានជួបប្រជុំគ្នាកាលពីថ្ងៃទី១៥ ខែសីហា នៅ Anchorage ក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលជិតមួយទសវត្សរ៍ និងជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតីនៃប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០២១៕

ប្រែសម្រួល ឈូក បូរ៉ា

To Top