ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ សន្តិសុខរបស់អ៊ុយក្រែន មិនអាចធានាបានទេ ដោយមិនគិតពីសន្ដិសុខរបស់រុស្ស៊ី

xinhua

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សន្តិសុខរបស់អ៊ុយក្រែន មិនអាចដោះស្រាយបានទេ ដោយមិនគិតពីសន្តិសុខរបស់រុស្ស៊ី។

លោក ពូទីន បានឲ្យដឹងនៅពេលឆ្លើយសំណួរនៅឯសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ថា “ទោះបីជាប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសរបៀបធានាសន្តិសុខផ្ទាល់ខ្លួនក៏ដោយ ក៏បញ្ហាបែបនេះមិនអាចដោះស្រាយបានដោយមិនគិតពីសន្តិសុខរបស់រុស្ស៊ីដែរ”។

មេដឹកនាំ​រុស្ស៊ី​រូបនេះ បាន​ព្រមាន​ថា ទាហាន​បរទេស​ណា​មួយ​នៅ​អ៊ុយក្រែន នឹង​ក្លាយ​ជា​គោលដៅ​ស្របច្បាប់​សម្រាប់​កងទ័ព​រុស្ស៊ី។

និយាយអំពីទំនាក់ទំនងសក្តានុពលជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី លោក ពូទីន បានលើកឡើងថា “វានឹងមិនអាចទៅរួចទេ” ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនលើបញ្ហាសំខាន់ៗ។

ផ្ទាំងពាណិជ្ជកម្ម

លោក​បាន​ថ្លែង​ថា «​ទោះ​បី​ជា​មាន​ឆន្ទៈ​នយោបាយ​ដែល​ខ្ញុំ​សង្ស័យ​ក៏​មាន​ការ​លំបាក​ផ្នែក​ច្បាប់​និង​បច្ចេកទេស​» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិន លោកពូទីនបានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ វ្ល៉ាឌីវ៉ូស្តុក ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី ដើម្បីចូលរួម EEF លើកទី១០ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top