ព័ត៌មានអន្តរជាតិ

ការ​នាំ​ចេញ​ប្រេងម៉ាស៊ូត​របស់​ឥណ្ឌា​ទៅ​អឺរ៉ុប​ កើនឡើង​ មុន​ទណ្ឌកម្ម​ដ៏​មាន​សក្តានុពល

RT News

បរទេស៖ Economic Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ទិន្នន័យទីផ្សារពីក្រុមហ៊ុនវិភាគចំនួនពីរថា ការនាំចេញប្រេងម៉ាស៊ូតរបស់ឥណ្ឌាទៅកាន់អឺរ៉ុបបានកើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយឈានដល់កម្រិតអតិបរមា ២៤២.០០០ បារ៉ែលក្នុងមួយថ្ងៃ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិន្នន័យរបស់ Kpler បានបង្ហាញថាការនាំចេញប្រេងម៉ាស៊ូតរបស់ប្រទេសឥណ្ឌាបានកើនឡើង 73% ពីខែកក្កដា និង 124% លើសពីមធ្យមភាគកាលពីឆ្នាំមុន។ ដូចគ្នានេះដែរ Vortex ប៉ាន់ប្រមាណការនាំចេញប្រេងម៉ាស៊ូតខែសីហារបស់ឥណ្ឌានៅ ២២៨.៣១៦ បារ៉ែលក្នុងមួយថ្ងៃ កើនឡើង 166% ពីឆ្នាំមុន និង 36% ខ្ពស់ជាងខែកក្កដា។

អ្នកទិញរបស់សហភាពអឺរ៉ុបបានប្រញាប់ប្រញាល់សាងសង់ស្តុកទុកដោយរំពឹងថានឹងមានការហាមឃាត់លើឥន្ធនៈចម្រាញ់ពីប្រេងឆៅរបស់រុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្មដែលអាចកើតមាន។

ផ្ទាំងពាណិជ្ជកម្ម

សហភាពអឺរ៉ុបកំពុងថ្លឹងថ្លែងលើកញ្ចប់ទណ្ឌកម្មទី 19 របស់ខ្លួនប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដែលនឹងរួមបញ្ចូលផងដែរនូវប្រទេសដែលប្លុកនេះអះអាងថាកំពុងជួយក្រុងម៉ូស្គូឱ្យជៀសផុតពីការដាក់កំហិតរបស់លោកខាងលិច , នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

រុស្ស៊ីបានលេចមុខជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ឥណ្ឌា ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022 ដែលស្មើនឹងជិត 40% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌា។ ស្របគ្នានោះ ឥណ្ឌាបានក្លាយជាប្រទេសនាំចេញប្រេងចម្រាញ់ដ៏សំខាន់ទៅកាន់អឺរ៉ុបចាប់តាំងពីឆ្នាំ 2023។ ក្រុមហ៊ុនឯកជនឥណ្ឌាបាននាំចូលប្រេងក្នុងអត្រាថោកជាងពីរុស្ស៊ី ហើយលក់ផលិតផលចម្រាញ់ទៅកាន់អឺរ៉ុប៕

ប្រែសម្រួលៈ ណៃ តុលា

To Top