ប្រទេសសមាជិកអឺរ៉ុប មួយបណ្តេញចេញ ជនជាតិរុស្សី ជាច្រើនរយនាក់ ចេញពីប្រទេស

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍ LTV របស់រដ្ឋបានរាយការណ៍ថា អាជ្ញាធរនៃប្រទេសឡាតវីបានបញ្ជា ឱ្យពលរដ្ឋរុស្ស៊ីចំនួន៨៤១ នាក់ចាកចេញពីប្រទេស ដោយលើកឡើងពីការបរាជ័យ របស់ពួកគេក្នុងការធ្វើតេស្ត ភាសាជាកាតព្វកិច្ច។
ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៩១ប្រទេសឡាតវីបានបដិសេធ មិនផ្តល់សញ្ជាតិដល់ផ្នែកធំនៃក្រុមជនជាតិភាគតិច ដោយចេញឱ្យពួកគេជំនួសឱ្យ លិខិតឆ្លងដែន មិនមែនពលរដ្ឋ ជំនួសវិញ ។
ពួកគេក្រោយមកត្រូវបានរារាំង ពីការបោះឆ្នោត ឬធ្វើការ ក្នុងការងារសំខាន់ៗមួយចំនួន។ អ្នកនិយាយភាសារុស្សី បច្ចុប្បន្នមានប្រហែល ២៥ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបរបស់ប្រទេស ក្នុងតំបន់បាល់ទិកមួយនេះ។
ការិយាល័យកិច្ចការពលរដ្ឋ និងការធ្វើចំណាកស្រុក របស់ប្រទេសឡាតវី បានប្រកាសថា ពួកគេបានផ្ញើការជូនដំណឹង ទៅកាន់ពលរដ្ឋរុស្ស៊ី រាប់រយនាក់ដែលរស់នៅក្នុង ប្រទេសនេះបើយោង តាមរបាយការណ៍របស់ LTV កាលពីថ្ងៃអាទិត្យ។
គួរឲ្យដឹងដែរថាអ្នក ដែលបានជូនដំណឹងទាំងនោះ មិនបានបញ្ជាក់ពីសមត្ថភាព របស់ពួកគេក្នុងភាសាឡាតវី ក្នុងរយៈពេលកំណត់រយៈពេលពីរឆ្នាំ ហើយបុគ្គលទាំងនេះមានពេលរហូតដល់ថ្ងៃទី១៣ខែតុលា ដើម្បីចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត ឬត្រូវបាននិរទេសដោយបង្ខំ៕
ប្រែសម្រួល៖ស៊ុនលី
