បាតុកម្មដ៏អាក្រក់ដែលឈានទៅដល់ការដុតសភា និងផ្ទះមេដឹកនាំនេប៉ាល់ គឺដោយសារការប្រឆាំងនឹងអំពើពុករលួយ

បរទេស: នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli បានលាលែងពីដំណែង ចំពេលមានចលាចលដ៏អាក្រក់បំផុតក្នុងប្រទេសនេប៉ាល់ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ខណៈដែលកំហឹងសាធារណៈបានកើនឡើងចំពោះការស្លាប់របស់បាតុករប្រឆាំងអំពើពុករលួយចំនួន 19 នាក់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីសកាលពីថ្ងៃចន្ទ។

យោង តាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញាថា កាលពីថ្ងៃអង្គារ ហ្វូងមនុស្សបានដុតសភាក្នុងរដ្ឋធានី Kathmandu ដោយបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់បក់មកលើមេឃ។ អគាររដ្ឋាភិបាល និងផ្ទះរបស់មេដឹកនាំនយោបាយត្រូវបានវាយប្រហារនៅទូទាំងប្រទេស។
ការស្លាប់បីនាក់បន្ថែមទៀតត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារ។ ចំពេលមានភាពចលាចល មន្ត្រីពន្ធនាគារបាននិយាយថា អ្នកទោស ៩០០ នាក់បានរត់គេចពីពន្ធនាគារចំនួនពីរនៅស្រុកភាគខាងលិចនៃប្រទេសនេប៉ាល់។
មេទ័ពរបស់ប្រទេសនេប៉ាល់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ ដោយចោទក្រុមបាតុករថាបានទាញយកប្រយោជន៍ពីវិបត្តិបច្ចុប្បន្នដោយការបំផ្លិចបំផ្លាញ លួចប្លន់ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។
ប្រែសម្រួល: ណៃ តុលា
