ព័ត៌មានអន្តរជាតិ

Update: ខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់លោក Charlie Kirk ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារ

វ៉ាស៊ីនតោន៖ បន្ទាប់ពីការតាម ប្រមាញ់យ៉ាងក្ដៅគគុក ​លើឃាតករ​ដែលបាញ់សម្លាប់សកម្មជនអភិរក្សនិយមលោក Charlie Kirk និងជាមនុស្សជំនិតរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួន និងបញ្ជូនទីកាន់ពន្ធនាគារ នេះបើយោងតាមការបង្ហោះសាររបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ។

យោងតាមលោក John Miller ដែលជាប្រធានផ្នែកវិភាគលើការអនុវត្តច្បាប់ និងស៊ើបការណ៍សម្ងាត់របស់ CNN បានឲ្យដឹងថា ការធ្វើផែនការ ជំនាញ និងការប្រតិបត្តិរបស់អ្នកបាញ់ប្រហារ អាចនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ការស្វែងរក។

លោកបានប្រាប់ Kaitlan Collins របស់ទូរទស្សន៍ CNN ថា ខ្មាន់កាំភ្លើងត្រូវបានសិក្សាយ៉ាងជិតស្និទ្ធដោយរដ្ឋាភិបាល ហើយពួកគេជាធម្មតាជាមនុស្សដែលមាន “វិធីសាស្រ្ត និងអត់ធ្មត់ និងពឹងផ្អែកលើខ្លួនឯង”។

លោកបានលើកឡើង “នេះគឺជាប្រភេទមនុស្សដែលធ្វើសកម្មភាពដោយស្ងៀមស្ងាត់ ព្យាយាមលាក់ខ្លួនមិនឲ្យគេមើលឃើញ ធ្វើការបាញ់ប្រហារ សម្រេចបេសកកម្ម យកកាំភ្លើងទៅជាមួយពួកគេ ហើយបន្សល់ទុកភស្តុតាងតិចតួច ដែលនេះជាមូលហេតុដែលខ្ញុំគិតថា ពួកគេកំពុងមានការលំបាកខ្លាំងណាស់ ក្នុងការចាប់ផ្តើមរឿងនេះ។”

មន្ត្រីបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា ពួកគេជឿថា ខ្មាន់កាំភ្លើងបានបាញ់មួយគ្រាប់ ទៅលើមនុស្សម្នាក់ ហើយវាជាឧបទ្ទវហេតុនៃការបាញ់ចំគោលដៅ។ លោក Miller បានលើកឡើងថា ការបាញ់ប្រហារតែមួយបង្ហាញថា “មនុស្សមិនមែនជាមនុស្សថ្មីក្នុងការបាញ់ ប្រហារនោះទេ” ដែលនៅទីបំផុតអាច ជួយក្រុមមន្ត្រីឈាន ដល់ផ្នែកមួយផ្សេងទៀតនៃការស៊ើបអង្កេត។

លោក Miller បានបន្ដថា “នេះគឺជាអ្នកដែលដឹងច្បាស់ ពីអ្វីដែលពួកគេកំពុងធ្វើ ហើយប្រហែលជាគេស្គាល់អ្នកផ្សេងទៀត ហើយវាអាចនឹងកំពុងដំណើរការ ដើម្បីផលប្រយោជន៍នៃការអនុវត្តច្បាប់” ។ “ក្នុងនាមជាអ្នកដែលមានប្រវត្តិយូរលង់ ក្នុងការបាញ់ប្រហារ នេះមិនមែនជាអ្នកស្ម័គ្រចិត្តនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top