ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ហេតុអ្វីបានជាចិន បង្កើតតំបន់ការពារធម្មជាតិ ថ្នាក់ជាតិនៅកោះ Huangyan ?

កាលពីថ្ងៃទី១០ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានអនុម័តលើការបង្កើត តំបន់ការពារធម្មជាតិ ថ្នាក់ជាតិនៅកោះ Huangyan ។ នេះជាវិធានការ ដ៏សំខាន់មួយទៀត របស់ចិន ដើម្បីបង្កើនការការពារបរិស្ថាន អេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan បន្ទាប់ពីបានប្រកាស 《របាយការណ៍ស្ទាបស្ទង់ និងវាយតម្លៃចំពោះស្ថានភាពបរិស្ថាន អេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan 》កាលពីខែកក្កដាឆ្នាំ២០២៤ ។ ប៉ុន្តែ ក្រសួងការបរទេសហ្វីលីពីន បានសម្តែង“ ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ” ។ អំពីរឿងនេះ ក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា កោះ Huangyan ជាទឹកដីរបស់ចិន តាំងពីបូរាណកាលមក ភាគីចិនមិនទទួលយកការចោទប្រកាន់ដោយគ្មានហេតុផលនិងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”នោះទេ ។

តាមផែនការ តំបន់ការពារធម្មជាតិ ថ្នាក់ជាតិនៅកោះ Huangyan មានទំហំផ្ទៃដីជាង៣ពាន់៥រយហិកតា ក្នុងនោះ តំបន់ជាស្នូលមានទំហំផ្ទៃដី ជាង១ពាន់២៤០ហិតកា តំបន់ពិសោធន៍មានទំហំផ្ទៃដី ជាង២ពាន់២៨០ហិកតា ក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹក ។ បំណាច់នឹងជាទឹកដីចិនតាំងពីបុរាណកាលមក នោះ ការបង្កើតតំបន់ការពារធម្មជាតិ ថ្នាក់ជាតិនៅកោះ Huangyan គឺជារឿងក្នុងក្របខ័ណ្ឌអធិបតេយ្យភាព របស់ភាគីចិន ។ នេះសមស្របនឹងការកំណត់នៃ 《ច្បាប់អភិរក្សបរិស្ថានសមុទ្រ របស់សាធារណរដ្ឋប្រជាមានិតចិន》និង《មាត្រា នៃតំបន់ការពារធម្មជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន》ជាដើម ។ ហ្វីលីពីនគ្មានសិទ្ធិចោទ ជាមន្ទិលសង្ស័យអំពីវិធានការការពារ ដែលភាគីចិនបានចាត់ក្នុងទឹកដីរបស់ខ្លួនទេ ។

ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាថ្មប៉ប្រះទឹក កោះ Huangyan មានលក្ខខណ្ឌភូមិសាស្ត្រពិសេស ហើយបរិស្ថានអេកូឡូស៊ីគឺទន់ខ្សោយបង្គួរ ។ ចិនចាត់វិធានការអភិរក្សដោយទាន់ពេលវេលា គឺដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ច ដែលច្បាប់អន្តរជាតិដូចជា «អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ»ជាដើមបានផ្តល់នោះ ។ ហើយបើមើលពីទំនៀមទម្លាប់អន្តរជាតិ ប្រទេសសមុទ្រសំខាន់ៗលើពិភពលោកដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលីនិងនូវែលសេឡង់ជាដើមសុទ្ធ តែបានបង្កើតតំបន់ការពារធម្មជាតិឬតំបន់ការពារសមុទ្រ ដែលមានប្រភេទផ្សេងៗគ្នា ។ ចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan គឺសមស្របនឹងការអនុវត្តជាក់ស្តែងជាទូទៅរបស់ប្រទេសនានា ។

តាំងពីរយៈពេលយូរមកហើយ ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីការពារបរិស្ថានអេកូឡូស៊ីនៃកោះ Huangyan រក្សាភាពអត់ធ្មត់កម្រិតខ្ពស់លើបញ្ហាសមុទ្រ ចិនខាងត្បូង ដែលប្រកាន់ខ្ជាប់ការដោះ ស្រាយវិវាទទឹកដី តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ជាមួយប្រទេសសាមីដោយផ្ទាល់ជាប់ រហូតមក ហើយប្រកាន់ខ្ជាប់កិច្ចខិតខំប្រឹងប្រែងរួម ជាមួយប្រទេសអាស៊ានដើម្បីគាំពារសន្តិភាព លើសមុទ្រជាប់រហូតមក ។ ប៉ុន្តែ ភាគីចិនក៏មិនអនុញ្ញាតឱ្យគេប្រើប្រាស់ យ៉ាងអនាធិបតេយ្យនូវសុទ្ធចិត្តរបស់ខ្លួនទេ ហើយក៏មិនទទួលយកការមួល បង្កាច់ច្បាប់សមុទ្រដែរ ។ ការបង្ករឿងហេតុដោយគ្មានហេតុផលរបស់ហ្វីលីពីនដែលចង់បង្កការប៉ះទង្គិច មិនចង់បានសន្តិភាពព្រមទាំងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”បានបញ្ជាក់ ថែមមួយកម្រិតទៀតថា ហ្វីលីពីនជា “អ្នកបំផ្លាញ សន្តិភាពនៅសមុទ្រចិនខាងត្បូង” ។ រីឯតំបន់ការពារធម្មជាតិ ថ្នាក់ជាតិដែលចិនបង្កើតនៅកោះ Huangyan នឹងធ្វើឱ្យសមុទ្រចិនខាងត្បូង មានភាពភ្លឺចិញ្ចែងចិញ្ចាចពណ៌បៃតង ដើម្បីនាំមកនូវកម្លាំងចលករថ្មី ដល់សន្តិភាពនិងការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់ ៕

To Top