ព័ត៌មានអន្តរជាតិ

រុស្ស៊ីអំពាវនាវឱ្យប៉ូឡូញពិចារណាឡើងវិញ អំពីការបិទព្រំដែនជាមួយបេឡារុស្ស

RT News

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ីអំពាវនាវឱ្យប៉ូឡូញពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការបិទព្រំដែនជាមួយបេឡារុស្ស​ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកស្រី​ Zakharova បាន្យដឹងថាសកម្មភាពរបស់ប៉ូឡូញមានគោលបំណង “បង្ហាញអំពីភាពត្រឹមត្រូវនៃគោលនយោបាយនៃការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅកណ្តាលអឺរ៉ុប” ។

លោកស្រីបានលេីកឡេីងថា “សកម្មភាពឯកតោភាគីរបស់ប៉ូឡូញ​ នឹងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ដៃគូអន្តរជាតិរបស់ខ្លួនដែលប្រើប្រាស់ព្រំដែនប៉ូឡូញ-បេឡារុស្សសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម”។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឧ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងបិទទាំងស្រុងព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងសមយុទ្ធយោធា Zapad-2025 របស់រុស្ស៊ី-បេឡារុស្ស ដោយថាជាការ”ឈ្លានពានខ្លាំងណាស់” ។

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា សមយុទ្ធនេះត្រូវបានធ្វើឡើងជាទៀងទាត់ជាមួយនឹងកម្រិតនៃការគ្របដណ្តប់សាធារណៈត្រឹមត្រូវ ហើយអ្នកតំណាងនៃរដ្ឋដែលចូលរួមទាំងអស់នៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប រួមទាំងប្រទេសប៉ូឡូញ ត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតការណ៍សមយុទ្ធនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top