ប្រទេសអាល់បានី បង្កើតរដ្ឋមន្ដ្រី AI ដំបូងគេ ក្នុងពិភពលោក

បរទេស៖ Diella ដែលជារដ្ឋមន្ត្រី AI ដំបូងបង្អស់របស់ពិភពលោក មានភារកិច្ចគ្រប់គ្រង លទ្ធកម្មសាធារណៈ ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសអាល់បានី ដែលជាប្រទេសមាន ប្រជាជនចំនួន 2,8 លាននាក់។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា Diella ដែលមានន័យថា “ព្រះអាទិត្យ” ជាភាសាអាល់បានី ស្រដៀងនឹងស្ត្រីដែលស្លៀកពាក់ប្រពៃណីអាល់បានី។ ជំនួយការ AI Diella បានផ្តល់ដំបូន្មាន ដល់ពលរដ្ឋនៅលើ e-Albania ដែលគ្រប់គ្រង ដោយរដ្ឋចាប់តាំងពីខែមករា ដោយជួយពួកគេធ្វើ តាមការបញ្ជាជាសំឡេង ដើម្បីបំពេញបែបបទរដ្ឋបាល និងចូលប្រើប្រាស់សេវាប្រជាពលរដ្ឋ 95% ជាទម្រង់ឌីជីថល។
នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បាននិយាយនៅពេលណែនាំគណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី 11 ខែកញ្ញាថា “Diella គឺជាសមាជិកគណៈរដ្ឋមន្ត្រីដំបូងគេដែលមិនមានវត្តមានជារូបរាងកាយនោះទេ ប៉ុន្តែបានបង្កើតដោយប្រើ AI” ។
រដ្ឋមន្ត្រី AI នឹងរួមចំណែកធ្វើឱ្យអាល់បានីជា “ប្រទេសដែលកិច្ចសន្យាសាធារណៈគ្មានអំពើពុករលួយ 100%” ។
ប្រែសម្រួលៈ ណៃ តុលា
