មេបញ្ជាការកំពូលរបស់អង្គការណាតូ ធ្វើទស្សនកិច្ចនៅឡាតវី ដើម្បីពិភាក្សាអំពីការការពារដែនអាកាសរដ្ឋបាល់ទិក

រីហ្គា៖ មេបញ្ជាការកំពូលសម្ព័ន្ធមិត្តអឺរ៉ុប (SACEUR) របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (SACEUR) លោក Alexus Grynkewich បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាតវី កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការពង្រឹងការការពារដែនអាកាសបាល់ទិក ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។
អ្នកនាំពាក្យប្រធានាធិបតីឡាតវី លោក Edgars Rinkevics បានជំរុញឱ្យចាប់ផ្តើមបេសកកម្មការពារដែនអាកាសបាល់ទិកលឿនជាងមុន ក្នុងអំឡុងពេលកិច្ចពិភាក្សា។
ការពិភាក្សាបានផ្តោតលើស្ថានភាពសន្តិសុខក្នុងតំបន់ ការដាក់ពង្រាយកម្លាំងរបស់អង្គការណាតូ និងផែនការសកម្មភាពយោធានៅតាមបណ្តោយផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត។
លោក Grynkewich បានសរសើរការប្តេជ្ញាចិត្តរបស់ប្រទេសឡាតវី ក្នុងការចំណាយ ៥ភាគរយនៃ GDP លើវិស័យការពារជាតិ និងបំពេញតាមគោលដៅសមត្ថភាពរបស់ណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា
