អតីតប្រធានតុលាការកំពូលនេប៉ាល់ ឡេីងកាន់តំណែងជានាយករថ្ឋមន្រ្តីបណ្ដោះអាសន្ន

កាត់មេនឌូ៖ អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន នៅល្ងាចថ្ងៃសុក្របន្ទាប់ពីការលាលែងពីតំណែងរបស់លោក KP Sharma Oli កាលពីថ្ងៃអង្គារ។
លោកស្រី Karki ត្រូវបានតែងតាំងដោយប្រធានាធិបតីនេប៉ាល់លោក Ram Chandra Poudel ហើយបន្ទាប់មកលោកស្រីត្រូវបានស្បថចូលកាន់តំណែង ដោយប្រធានាធិបតីនៅចំពោះមុខបេសកជនបរទេស និងអ្នកផ្សេងទៀត។
លោកស្រី Karki កំពុងរក្សាក្រសួងទាំងអស់នៅជាមួយខ្លួននាង ហើយរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រី ទទួលបន្ទុករៀបចំការបោះឆ្នោតទូទៅក្នុងរយៈពេល ៦ខែ នេះបើយោងតាមលិខិតតែងតាំង ដែលបានអានក្នុងឱកាសនោះ។
មានអាយុ ៧៣ឆ្នាំ លោកស្រី Karki គឺជាស្ត្រីដំបូង និងតែមួយគត់នៅក្នុងប្រទេសនេប៉ាល់ ដែលបានបម្រើការជាប្រធានតុលាការកំពូល៕
ប្រែសម្រួល ឈូក បូរ៉ា
